Connect with us

ព័ត៌មានជាតិ

យកទីតាំងចាប់​​ពី​មុខ​សាលា​ខេត្ត​បាត់ដំបង ក្នុងពិព័រណ៍ម្ហូបអាហារឆ្លង​ឆ្នាំ​សកលនៅខេត្តបាត់ដំបង

បានផុស

នៅ

ក្នុង​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​ពិព័រណ៍​ម្ហូប​អាហារ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៤ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ម្សិល​មិញ​នេះ លោក​ សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​ បាន​គូស​បញ្ជាក់​ថា ទី​តាំង​ពិព័រណ៍​ម្ហូប​អាហារ​ ចាំ​បាច់​ត្រូវ​រៀប​ចំ​ចេញ​ពី​មុខ​សាលា​ខេត្ត​បាត់​ដំបងឆ្ពោះ​ទៅ​កាន់​វិមាន​ឯករាជ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​ពិធី​បុណ្យ​ម្ហូប​អាហារ​ប្រពៃណី​នេះ ​​​ស្តង់​ម្ហូបអាហារ​គឺ​ត្រូវ​រៀប​ចំ​ចេញ​ពី​មុខ​សាលា​ខេត្ត​បាត់ដំបងឆ្ពោះ​ទៅ​​កាន់​វិមាន​ឯករាជ្យធ្វើ​យ៉ាង​ណាឲ្យមានលក្ខណៈស្រស់​ស្អាត មាន​របៀបរៀបរយ ដើម្បី​ងាយ​ស្រួល​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ដើរ​ទស្សនា និង​ជាវ​ម្ហូប​អាហារ​យក​ទៅ​ពិសា។ លើស​ពី​នេះ​ទៀត ការ​រៀប​ចំ​ឲ្យ​បាន​ល្អជា​ចំណុច​ទាក់ទាញ​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា បាន​ភ្លក់​នូវ​រសជាតិ​របស់​ម្ហូបអាហារ​ក្រោម​ស្នាដៃ​របស់​អ្នក​ខេត្ត​បាត់ដំបង ព្រម​ទាំ​ផ្ដល់​ឱកាស​ដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់​ភ្ញៀវជាតិ និង​អន្តរជាតិ​បានស្គាល់កាន់​តែ​ទូលំទូលាយ​បន្ថែមទៀត។

ជា​មួយ​គ្នា​នេះ លោក​ សុខ​ លូ បន្ត​ថា នៅ​ក្នុង​ពិធី​បុណ្យ​ម្ហូបអាហារ​នេះ​មិន​មែនមានតែតាំងលក់​​មុខ​ម្ហូបអាហារ​តែ​ប៉ុណ្ណោះ​ទេ ក៏​មាន​ការ​ដាក់​តាំង​នូវ​ផលិតផល​របស់ខ្មែរផងដែរ ក្រោម​ប្រធានបទ​«ភូមិមួយផលិតផលមួយ» ដោយ​​អនុញ្ញាត​ឲ្យ​ប្រជាជន​នៅ​តាម​ភូមិ ឃុំ ស្រុក ​យក​ស្នាដៃ​ផលិតផល​របស់ខ្លួន មក​ដាក់​តាំង​បង្ហាញ​ដើម្បី​លើក​តម្កើង​ខេត្ត​បាត់ដំបង​ឲ្យមានមុខមាត់ បង្ហាញ​នូវ​សក្ដានុពល​របស់​ខេត្តបាត់ដំបង​ផង​ដែរ។

កម្មវិធីនេះ​ក៏​​​លើកទឹកចិត្តដល់​ពលរដ្ឋ​ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង​នៃ​ខេត្តបាត់ដំបង មក​ចូលរួមឲ្យបាន​ច្រើន​កុះករ​ក្នុង​ការ​បង្ហាញ​នូវមុខម្ហូបប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់ផ្សេងៗនៅ​ក្នុងខេត្តបាត់ដំបង ក៏ដូច​ជាភ្ញៀវទេសចរ ដែល​បាន​មកលេងកម្សាន្ត​នៅក្នុងខេត្តបាត់ដំបង​បាន​ស្គាល់​រសជាតិ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបង និងរៀបចំពិព័រណ៍​ម្ហូប​អាហារ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៤ ចំនួន ៣​ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៩-៣០-៣១ ខែ​ឆ្នូ ឆ្នាំ២០២៣ ខាង​មុខ ឈានចូលឆ្នាំ២០២៤។ ការរៀបចំពិព័រណ៍​ម្ហូប​អាហារនេះធ្វើឡើងដើម្បីជាការអបអរសាទរដល់ក្រុងបាត់ដំបង ជាប់ជាទីក្រុងច្នៃប្រឌិតម្ហូបអាហារ របស់អង្គការយូណេស្កូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម