Connect with us

ព័ត៌មានជាតិ

កម្ពុជា មានអ្នកសារព័ត៌មានក្នុងប្រព័ន្ធ​ផ្សព្វផ្សាយបុរាណ និងសម័យជាង ១ម៉ឺននាក់

បានផុស

នៅ

បច្ចុប្បន្ននេះ អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ ទាំងអស់ មានចំនួនជាង១ម៉ឺននាក់ មានសារព័ត៌មានអនឡានជិត១ពាន់ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅស្ថាប័ន​អនឡាញជាង១ពាន់ទៀត មិនទាន់ចុះបញ្ជី។ នេះបើតាមក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ ២០២៨ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ដើម្បីគាំពារដល់អ្នកសារព័ត៌មាន។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាពសារព័ត៌មានដែលមិនទាន់បានចុះបញ្ជី គួរតែធ្វើការ​ចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បីទទួលបានការការពារដោយស្របច្បាប់។ លោករដ្ឋមន្រ្តីលើក​ឡើង​បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើន​ឡើងដល់ជិត ១ ពាន់អង្គភាពហើយ។ សម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន៍​ការងារប្រកប​ដោយវិជ្ជាជីវៈត្រឹមត្រូវ នឹងទទួលបានការការពារស្របតាមផ្លូវច្បាប់។

ក្រសួងព័ត៌មាន ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដើម្បីធ្វើការផ្តល់​នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ % ដល់អ្នកសារព័ត៌មានផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជំរុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ ត្រូវគិតគូរដល់សមាជិក សមាជិកា របស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍​ច្រើន​ផ្នែកគាំពារ សុខភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម