ព័ត៌មានអន្ដរជាតិ
ចំណូលផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គម X ធ្លាក់ចុះនៅសល់ត្រឹម ២.៥ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ
ចំណូលរបស់បណ្តាញសង្គម X ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងឆ្នាំនេះត្រូវបានសារព័ត៌មាន Bloomberg ព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមតែ ២.៥ ពាន់លានដុល្លារប៉ុណ្ណោះ ។
ចំណែកពាក់ព័ន្ធនឹងការធ្លាក់ចុះចំណូលនេះដែរ គឺដោយសារតែក្រុមហ៊ុនជាច្រើនរួមមាន Comcast និង Walt Disney បានផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើបណ្តាញ X ចាប់តាំងពីមហាសេដ្ឋី Elon Musk ក្លាយជាម្ចាស់ជាផ្លូវការ ។
Bloomberg បានរាយការណ៍ទៀតថា ក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនជាង ៦០០ លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្មនៅក្នុង ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២៣ ហើយរំពឹងថា នឹងមានលទ្ធផលស្រដៀងគ្នានៅត្រីមាសចុងក្រោយនេះ ។
ដោយឡែក សម្រាប់ ៤ ឆមាសចុងក្រោយនេះ ពោលគិតពីឆមាសទី ២ នៃឆ្នាំ ២០២១ ដល់ឆមាសទី ២ នៃឆ្នាំ ២០២២ បណ្ដាញសង្គម X រកចំណូលបានសរុប ៤.៧ ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្ម ។
ប៉ុន្តែលោក Joe Benarroch ប្រធានផ្នែកប្រតិបត្តិការអាជីវកម្មនៅក្រុមហ៊ុន X បានឆ្លើយតបប្រាប់ទៅសារព័ត៌មាន Reuters ថា របាយការណ៍របស់ Bloomberg បង្ហាញពីភាពមិនពេញលេញនៃអាជីវកម្មរបស់ក្រុមហ៊ុន X ទាំងមូលនោះឡើយ ។
ទន្ទឹមនោះ ចំណូលនៃការផ្សាយពាណិជ្ជកម្មមានចន្លោះពី ៧០ ទៅ ៧៥ ភាគរយនៃប្រាក់ចំណូលសរុបរបស់បណ្ដាញសង្គម X ហើយតាមរយៈរបាយការណ៍នេះ ទើបនាយកប្រតិបត្តិបានកំណត់គោលដៅប្រាក់ចំណូលចំនួន ៣ ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្មនៅឆ្នាំ ២០២៣ នេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីមហាសេដ្ឋី Elon Musk កាន់កាប់ Twitter បច្ចុប្បន្នមានឈ្មោះ X ក្នុងខែតុលា ឆ្នាំ ២០២២ មក ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំខែនៅអាមេរិក បានធ្លាក់ចុះយ៉ាងហោចណាស់ ៥៥ ភាគរយជារៀងរាល់ខែ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ New York Post
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ