ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន លេងខ្លាំងៗលើភាពអសកម្មរបស់ទីភ្នាក់ងារសេដ្ឋកិច្ច
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងដល់ទីភ្នាក់ងារសេដ្ឋកិច្ចរបស់ប្រទេសនេះចំពោះការមិនបានកំណត់គោលដៅយ៉ាងគំហុកសម្រាប់ឆ្នាំនេះក្នុងអំឡុងកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច ។
សម័យប្រជុំបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីការអនុវត្តផែនការសេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេល ៥ ឆ្នាំដែលបានដាក់នៅឯសមាជគណបក្សកាលពីខែមុន ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកគណបក្សដែលបានជួបជុំគ្នានោះលោក គីម បានរិះគន់យ៉ាងខ្លាំងចំពោះនិន្នាការ និងការពារខ្លួនដោយអសកម្ម និងស្ថាប័នណែនាំសេដ្ឋកិច្ចរបស់រដ្ឋនៅក្នុងការកំណត់ទិសដៅនៅឆ្នាំនេះ ។
បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់លោក គីម អ្នកចូលរួមបានបន្ទោសខ្លួនចំពោះការខកខានមិនបានអនុវត្តគំនិត និងស្មារតីនៃសមាជបក្ស និងមិនបានធ្វើតាមការរំពឹងទុកខ្ពស់របស់បក្ស និងប្រជាជន ។
KCNA បាននិយាយថា លោក គីម បានសង្កត់ធ្ងន់លើការវិនិយោគលើឧស្សាហកម្មដែក និងគីមី ហើយបានដាក់ចេញគោលដៅអភិវឌ្ឍន៍អគ្គិសនី និងធ្យូងថ្ម ការដឹកជញ្ជូនផ្លូវដែក សំណង់ និងឧស្សាហកម្មធុនស្រាល ។
ប្រទេសកូរ៉េខាងជើងបានជួបការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ ២០២០ ដោយសារការបន្តដាក់ទណ្ឌកម្មអន្តរជាតិ និងការបិទព្រំដែនរយៈពេលយូរដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៃជំងឺកូវីដ ១៩ ។
ទីក្រុងព្យុងយ៉ាងបានចាត់វិធានការដំបូងប្រឆាំងនឹងរោគរាតត្បាត និងបានបិទព្រំដែនរបស់ខ្លួននៅក្នុងខែមករាឆ្នាំមុនដែលរំខានដល់សកម្មភាពសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួនគឺប្រទេសចិន ខណៈពាណិជ្ជកម្មរវាងប្រទេសជិតខាងបានធ្លាក់ចុះ ៨០ ភាគរយក្នុងឆ្នាំ ២០២០ ។ នេះបើយោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។
ប្រទេសកូរ៉េខាងជើងក៏ត្រូវបានរងគ្រោះដោយព្យុះទីហ្វុងកាលពីចុងរដូវក្តៅដែលបណ្តាលឲ្យមានទឹកជំនន់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ ផ្លូវថ្នល់ និងដំណាំ ។
យោងតាមរបាយការណ៍ខែមករាពីក្រសួងកសិកម្មសហរដ្ឋអាមេរិកបានប៉ាន់ស្មានថា ប្រជាជនកូរ៉េខាងជើង ៦៣.១ ភាគរយ ឬ ១៦.២ លាននាក់ប្រឈមនឹងអសន្តិសុខស្បៀងក្នុងឆ្នាំ ២០២០ ។
ទន្ទឹមនោះលោក គីម បានសារភាពនៅក្នុងសុន្ទរកថាបើកទៅកាន់សមាជគណបក្សកាលពីខែមុនថា ប្រទេសកូរ៉េខាងជើងបានខកខានមិនគួរឲ្យជឿនៃគោលដៅសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំដែលបានកំណត់នៅក្នុងសមាជលើកមុនដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ កូរ៉េខាងជើងបង្កើតទិវា “មីស៊ីលជាតិ”
ចុចអាន ៖ កូរ៉េខាងជើងនៅតែបង្កើនកម្មវិធីអាវុធ ទោះស្ថិតក្រោមការដាក់ទណ្ឌកម្ម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់