ព័ត៌មានជាតិ
មន្ត្រី ប.ស.ស. ៖ ប្រព័ន្ធសន្តិសុខសង្គមសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ប្រព័ន្ធសន្តិសុខសង្គមមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកប ដោយចីរភាព។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងសមាគម និងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី ១២ ធ្នូ លោក ម៉េង ហុង បានបន្ថែមទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចដាក់ឱ្យ អនុវត្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស. នាពេលថ្មីៗនេះ ដោយមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឱ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទាន ប.ស.ស. ផ្នែកថែទាំសុខភាពបាន។
លោកបានបញ្ជាក់ថា ការពង្រីកវិសាលភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ក្នុងការ ចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់ពលរដ្ឋនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គល ស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ខណៈបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការ រីកចម្រើនរបស់ប្រជាជន និងកម្មករនិយោជិត ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព ការព្យាករណ៍ បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

ជាមួយគ្នានេះ លោក ម៉េង ហុង បានសំណូមពរដល់តំណាងសមាគម និងអង្គការសង្គមស៊ីវិល ចូលរួមស្តាប់ បទបង្ហាញដោយមន្រ្តីជំនាញមកពីបេឡាជាតិសន្តិសង្គម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងចូលរួម លើកជាសំណួរឱ្យបានផុសផុល ក្នុងន័យឈ្វេងយល់ឱ្យបានកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីមាន លទ្ធភាពអាចផ្សព្វផ្សាយបន្ត ឬពន្យល់ទៅកាន់អ្នកផ្សេងៗទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?