Connect with us

KPT+

អ្នកនិយមដំណើរកម្សាន្តតាមកោះ គួរកុំរំលងកោះសាមសិប ដែលនៅជាប់បណ្តោយទន្លេមេគង្គ

បានផុស

នៅ

សម្រាប់អ្នកជាអ្នកនិយមដំណើរកម្សាន្តតាមកោះធម្មជាតិ អាចសាកល្បងបរិយាកាសថ្មី ផ្លាស់ពីដំណើរកម្សាន្តលើកោះ តំបន់សមុទ្រ មកកោះតំបន់ទន្លេវិញម្តង នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលនៅជាប់បណ្តោយដងទន្លេ មេគង្គ ទឹកដីនៃខេត្តក្រចេះ ដើម្បីកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅទីនេះ។

ប្រភពរូបភាព៖ ntfp org kh

ក្នុងវេលាខែធ្លាក់ខ្យល់នេះ (កត្តិក) ស័ក្ដិសមបំផុត សម្រាប់ដំណើរកម្សាន្តទៅកាន់ សហគមន៍អេកូទេសចរណ៍ កោះសាមសិប ក៏ព្រោះតែអំឡុងខែនេះ ទឹកទន្លឹងចាប់ផ្តើមស្រក ហើយលេចរូបរាងកោះដ៏ស្រស់ស្អាត នៃសហគមន៍អេកូទេសចរណ៍មួយនេះ។

សម្រាប់ការកម្សាន្តនៅតំបន់ សហគមន៍អេកូទេសចរណ៍ កោះសាមសិប ទេសចរអាចជិះទូកមើលសត្វស្លាប ដែលមានដល់រាប់រយប្រភេទ កំពុងរស់នៅតំបន់នេះ និងគយគន់ទេសភាពដ៏ត្រកាល នៃតំបន់កោះលើផ្ទៃទន្លេ មានទាំងព្រៃឈើអមដំណើរ និងស្តាប់សំឡេងនៃធម្មជាតិ។

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ (ថតដោយ Mr.Borin)
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ (ថតដោយ Mr.Sovanna)
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

ទន្ទឹមនេះ ទេសចរក៏អាចបោះតង់នៅលើកោះ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងទទួលទានអាហារ ដែលរៀបចំដោយប្រជាសហគមន៍នៅទីនោះ ឬក៏ជ្រើសរើសស្នាក់នៅជាផ្ទះស្នាក់សហគមន៍ផងដែរ។

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ (ថតដោយ Rith)
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

គួរឱ្យដឹងដែរថា ​សហគមន៍នេះ សម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ មានទាំង​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ សម្រាប់ សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ត្រយ៉ងចំកំកស ហើយសម្បូរដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ (ថតដោយ Rith)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតក្នុងទឹកដីនៃភូមិ ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ​សហគមន៍នេះ បង្កើតឡើងដោយផ្អែកលើធនធាន សក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទភូមិទាំង៣នេះ។ ហើយទូទៅ ពលរដ្ឋរស់នៅតំបន់នេះ គឺពឹងអាស្រ័យទៅលើការប្រមូលអនុផលព្រៃឈើ​ធ្វើស្រែចំ​ការ ចិញ្ចឹមសត្វ និងការនេសាទជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម