Connect with us

ជីវិតកម្សាន្ដ

ពូឃ្លាំង ស្នើរួមគ្នាជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរប្រកបដោយគំរូ

បានផុស

នៅ

ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ ឬធ្លាក់ចុះ តារាចម្រៀងរ៉េប ពូឃ្លាំង បានចេញមុខស្នើយ៉ាងទទូចដល់មហាជន និងអ្នកគាំទ្រត្រូវរួមគ្នាជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរប្រកបដោយគំរូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកត់សម្គាល់ថា ការចេញមុខរបស់ ពូឃ្លាំង ពាក់ព័ន្ធល្ខោនបាសាក់ខ្មែរនេះ ធ្វើឡើងដោយសង្កេតឃើញថាកន្លងមកលោក អុល សំអាង ប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញវង់ទី១ ជារឿយៗលោកតែងបានធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ឬធ្លាក់ចុះផងដែរ ។

ដោយឡែកងាកមកមើលតារារ៉េប ពូឃ្លាំង បានលើកឡើងថា ព្រោះខ្លាចបាត់បង់ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាសសុំអោយប្រជាជនក្នុងនិងក្រៅជួយគាំពារសិល្បៈប្រកបដោយគំរូ មិនសម្តែងបែបបំពុលឬកំប្លែងអសីលធម៌….។

លោកអំពាវនាវថា “ការរួមគ្នាជួយផ្សព្វផ្សាយអភិរក្សម រតក ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ អោយជ្រួលជ្រា បដល់ស្រទាប់មហាជនជ្រោតជ្រាបពីគុណតម្លៃវប្បធ ម៌ជាតិយើងគួតែផុសចេញទឹកចិត្តសាមានចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗដើម្បីការពារថែរក្សាប ណ្តុះបណ្តាលគាំពារទ្រទ្រង់ពីមូលធនជន ឥស្សរជន នៃជាតិយើង“។ ពូឃ្លាំ បានលើកឡើងបន្ថែមដោយខ្លីថា កុំភ្លេចនាំគ្នា​ជួយថែសិល្បៈដូនតា។

គួរបញ្ជាក់ដែរថា កន្លងមកតួឯកល្ខោនបានសាក់លោក អុល សំអាង បង្ហាញអារម្មណ៍អន់ចិត្ត ខណ:លោកលើកឡើងថា បច្ចុប្បន្នមិនសូវឃើញបណ្តាញសង្គមឬផេកល្បីៗក្នុងសង្គមជួយផ្សព្វផ្សាយលើកស្ទួយល្ខោនបាសាក់ខ្មែរលេងត្រូវទម្រង់ទេ ប៉ុន្តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ។

លោក អុល សំអាង បានថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថា យុវជនខ្មែរសព្វថ្ងៃហាក់មិនសូវឲ្យតំម្លៃលើការចូលរួមផ្សព្វផ្សាយមរតកសិល្ប:បុរាណខ្មែរនោះទេផ្ទុយទៅវិញពួកគេចាប់អារម្មណ៍ នូវអ្វីដែលជារឿងបំពុលសង្គមទៅវិញ។ ចំណុចនេះលោកបានចោទជាសំនួរទៅកាន់មហាជនទៅកាន់មហាជនយ៉ាងចាក់ដោតផងដែរ។

លោកលើកឡើងថា ហេតុអី្វល្ខោនបាសាក់ខ្មែរដែលសម្តែងមានបែបបទរក្សាទម្រង់សិល្បៈសម្តែងត្រឹមត្រូវមិនប្រើសម្តី​គ្រោធគ្រាធមិនសម្តែងប្រើពាក្យអាសអាភាសមិនសូវឃើញបណ្តាញ ឬផេកល្បីៗសង្គមជួយផ្សព្វផ្សាយ? តើបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ?៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥២ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម