Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋសភាអាមេរិក បោះឆ្នោត បើកការស៊ើបអង្កេត ដើម្បីប្តឹងលោក បៃដិន ពាក់ព័ន្ធអំពើពុករលួយ

បានផុស

នៅ

នៅទីបំផុត សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតបើកដំណើរការស៊ើបអង្កេត ដើម្បីប្តឹងចោទប្រកាន់លោក ចូ បៃដិន ពាក់ព័ន្ធអំពើពុករលួយនិងការប្រើប្រាស់អំណាចប្រធានាធិបតី។ សេចក្តីសម្រេចកាលពីថ្ងៃពុធទី១៣ខែធ្នូមួយនេះ ត្រូវបានអនុម័តដោយសំឡេង ២២១ ទល់នឹង២១២។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់អ្នកសាធារណរដ្ឋសុទ្ធតែបានបោះឆ្នោតគាំទ្រការស៊ើបអង្កេត ខណៈអ្នកប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតប្រឆាំង ប៉ុន្តែមាន​អ្នក​ប្រជាធិបតេយ្យ​ម្នាក់ ​អវត្តមាន។

មិនបង្អស់យូរ លោក បៃដិន ក៏ចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការស៊ើបអង្កេតនេះ ដោយនិយាយថា សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ កំពុងខ្ជះខ្ជាយពេលវេលាលើភាពមិនច្បាស់លាស់ខាងនយោបាយ ទាំងដែលគ្មានការពិត។

អ្នកសាធារណរដ្ឋ បានចាប់ផ្តើមស៊ើបអង្កេតការប្រព្រឹត្តខុសដោយលោក បៃដិន តាំងតែពីគណបក្សបានឡើងគ្រប់គ្រងរដ្ឋសភាសាជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២០មកម្ល៉េះ ដោយមានគណៈកម្មាធិការត្រួតពិនិត្យសភា និងគណៈកម្មាធិការតុលាការសភា ជាអ្នកដឹកនាំការស៊ើបអង្កេត។

អតីតប្រធានរដ្ឋសភា លោក Kevin McCarthy (រូបថត៖ Getty)

អតីតប្រធានរដ្ឋសភា លោក Kevin McCarthy បានប្រកាសពីការស៊ើបអង្កេតដើម្បីប្តឹងចោទប្រកាន់នៅក្នុងខែកញ្ញា ដោយអះអាងថា គណៈកម្មាធិការបានរកឃើញរឿងរ៉ាវនៃអំពើពុករលួយក្នុងរង្វង់គ្រួសារលោក បៃដិន។

ដោយលើកឡើងពីសក្ខីកម្មសាក្សី និងឯកសារដែលយកបានពីកុំព្យូទ័រយួរដៃរបស់កូនប្រុសលោក បៃដិន ឈ្មោះ ហាន់ធើ, គណបក្សសាធារណរដ្ឋ បានចោទប្រកាន់ថា គ្រួសារលោក បៃដិន បានទទួលប្រាក់ប្រហែល២៤លានដុល្លារក្នុងការទូទាត់តាមរយៈក្រុមហ៊ុនក្លែងក្លាយ ពីឥស្សរជននិងអ្នកនយោបាយនៅក្នុងប្រទេសចិន កាហ្សាក់ស្ថាន រូម៉ានី រុស្ស៊ី និងអ៊ុយក្រែន ពេលដែលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី។ ប្រតិបត្តិការផ្ទេរប្រាក់ចំនួន១៥០ក្នុងចំណោមប្រតិបត្តិការទាំងអស់ ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិក ចាត់ទុកថា “គួរឲ្យសង្ស័យ”។

កូនប្រុសលោក បៃដិន ឈ្មោះ ហាន់ធើ (រូបថត៖ AP)

លោក ហាន់ធើ បៃដិន បានដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ ដោយកូនប្រុសរបស់ប្រធានាធិបតី ត្រូវបានចោទប្រកាន់ពីបទធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអតិថិជនបរទេសជាច្រើន ជាថ្នូរនឹងការចូលទៅទាក់ទងជាមួយឪពុកគាត់។ អតីតដៃគូអាជីវកម្មរបស់លោក ហាន់ធើ គឺលោក Devon Archer បានប្រាប់គណៈកម្មាធិការត្រួតពិនិត្យកាលពីខែកក្កដាថា មុខតំណែងរបស់លោក ហាន់ធើ នៅក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Burisma ដែលជាក្រុមហ៊ុនថាមពលអ៊ុយក្រែន បាននាំឲ្យគាត់ហ៊ានធានាថា ក្រុមហ៊ុននេះនឹងមានឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយអះអាងថា ខ្លួនមិនដឹងរឿងអ្វីទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយ ២០០លាន ដុល្លារ ទៀត ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម