ព័ត៌មានជាតិ
តំបន់អភិរក្សភ្នំចាបភ្លើង ស្រុកថាឡាបរិវ៉ាត់ ត្រូវបានជនខិលខូច លួចកាប់ឈើរានយកដីព្រៃទាំងយប់
តំបន់ភ្នំចាបភ្លើងជាតំបន់អភិរក្សនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលគេហៅថា ល្អាងភ្នំនាគខៀវ ដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ទើបតែកើតឡើង ត្រូវបានជនខិលខូចលបលួចកាប់ឈើធ្វើអាជីវកម្មលក់យកលុយ និងសកម្មភាពកាប់រានយកដីព្រៃទាំងយប់ធ្វើជាកម្មសិទ្ធ និងលក់បន្តនៅតែកើតមានបន្តក្នុងស្រុកថាឡាបរិវ៉ាត់ ដែលអាជ្ញាធរមូលដ្ឋាន មិនទាន់បង្ក្រាបបានទោះបីការផ្សព្វផ្សាយ សារាចរណ៍លេខ០១ របស់រាជរដ្ឋាភិបាលបានទូលំទូលាយយ៉ាងណាក៏ដោយ។
ព្រះតេជគុណ ពុទ្ធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានសង្ឃដីការថា៖ ព្រៃអភិរក្សនៅតំបន់ភ្នំចាបភ្លើង (ហៅភ្នំល្អាងនាគខៀវ) នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នមានជនខិលខូចលួចកាប់ព្រៃរានយកដី និងកាប់ឈើនៅពេលយប់ ដែលបង្កភាពស្មុគ្រស្មាញមិនអាចឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋមកការពារហើយធ្វើការមកចូលរួមបង្ក្រាបបានទេ។
ព្រះតេជគុណមានសង្ឃដីការបន្តថា៖ នេះជាភាពធូរលុងរបស់ស្ថានប័នពាក់ព័ន្ធធ្វើឱ្យជនប្រព្រឹត្តបទល្មើសទាំងនោះមានឱកាសចូលព្រៃកាប់ឈើ ធ្វើអាជីវកម្ម និងកាប់ព្រៃរានយកដីគ្មានកោតខ្លាចសមត្ថកិច្ចណាឡើយហើយសកម្មភាពទន្ទ្រានយកដី និងកាប់ឈើនេះ ជាសញ្ញាមួយបង្ហាញពីការបំផ្លិចបំផ្លាញធនធានព្រៃឈើដែលនៅសេសសល់ចុងក្រោយ។
ព្រះតេជគុណមានសង្ឃដីការស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ជួយមានវិធានការផង ព្រោះបទល្មើសខុសច្បាប់នេះ អាជ្ញាធរភូមិ ពុំអាចទប់ស្កាត់បានទាន់ពេលវេលាទេ។
លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ ករណីកាប់ឈើរានព្រៃយកដីនេះលោកមិនទាន់ទទួលរបាយការណ៍ជាលាយលក្ខណ៍អក្សរពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានទេ។
លោកអះអាងថា នឹងរៀបចំកម្លាំងចម្រុះថ្នាក់ស្រុកឱ្យទៅពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តបន្ថែម ជួយអន្តរាគមន៍បង្ក្រាបឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សកម្មភាពកាប់ឈើ និងរានយកដីនេះសមត្ថកិច្ចស្រុកមិនទាន់បានចុះទៅត្រួតពិនិត្យនៅឡើយទេហើយចំណុចដែលជនសង្ស័យលួចកាប់ឈើនិងរានដីនេះ ស្ថិតនៅខាងកើតភ្នំតូចមួយកន្លែ និងភ្នំធំមួយកន្លែង ដែលមានផ្ទៃដីប្រមាណជា ៣ ហិកតា ចំណែកដើមឈើ សុក្រំ ផ្ចឹក រាំង ស្រឡៅលួចកាប់ស្ទើរតែអស់ហើយ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ