ព័ត៌មានជាតិ
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជឿជាក់ថា កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញក្ដីជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ការបង្ហាញក្ដីជឿជាក់បែបនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក ជុង អ៊ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែលលោកបាន អញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់ អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឲ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។ មួយវិញទៀត លោកក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី ២ នាខែវិច្ឆិកា ឆ្នាំ ២០២៤ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះផងដែរ លោកអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាក់ជាមិនខាន។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន ICAPP និងបានចូលរួមអបអរសាទរចំពោះលោកដែលទទួលបានសេចក្តីទុកចិត្ត ពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី ៧ នេះ ផងដែរ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែង ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រ ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី ៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”,“កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន ៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងគុណភាពសេវាអប់រំ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ