ព័ត៌មានជាតិ
រដូវប្រមូលផលតម្លៃដំឡូងមីនៅខេត្តព្រះវិហារមានទីផ្សារល្អជាងមុន
សហគមន៍កសិកម្មចំនួន ១០ ក្នុងខេត្តព្រះវិហារនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រមូលផលដំឡូងមីសរីរាង្គលក់ឱ្យក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) តាមកិច្ចសន្យាលើបរិមាណ ៦ ម៉ឺនតោន ដែលមានក្រុមកសិករអ្នកផលិតចំនួន ១ ៤១២ គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៍កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា ស្ថានភាពទីផ្សារដំឡូងមីនៅខេត្តព្រះវិហារឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនបន្តិចនារដូវប្រមូលផលនេះ ដោយសារទីផ្សារអន្តរជាតិមានភាពល្អប្រសើរ ដែលធ្វើឱ្យដំឡូងមីក្នុងស្រុកក៏ឡើងថ្លៃដែរ។
តម្លៃដំឡូងមីក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ១៤ នេះ លក់បាន ៣៧០ ទៅ ៣៨០ រៀល/គីឡូក្រាម។ ប៉ុន្តែនៅខេត្តឧត្តរមានជ័យ តម្លៃធ្លាក់ចុះមកនៅត្រឹមតែ ៣២០ រៀល/គ.ក។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ តម្លៃខុសគ្នាដោយសារនៅខេត្តព្រះវិហារដីមានជីជាតិល្អ ព្រមទាំងការជ្រើសរើសពូជបានល្អ ខុសពីខេត្តឧត្តរមានជ័យដាំពូជចម្រុះ។
ខេត្តព្រះវិហារ មានផ្ទៃដីដាំដំឡូងមី ប្រមាណ ៣ ម៉ឺនហិកតា ដែលទទួលបានទិន្នផលប្រមាណ ៧០ ម៉ឺនតោន ក្នុង១ឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង