ព័ត៌មានជាតិ
មន្ត្រីជំនាញតាមបណ្តារាជធានីខេត្ត ត្រូវបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម កុមារ និងជនពិការ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញតាមបណ្តារាជធានីខេត្តបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាពនិងមនុស្សចាស់ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។
លោក ឈួរ សុបញ្ញា ថ្លែងបែបនេះនៅក្នុងប្រជុំស្ដីពីវឌ្ឍនៈភាពការងារ និងទិសដៅផែនការបន្តឆ្នាំ២០២១ នាល្ងាចម្សិលមិញ។
លោកប្រធាននាយកដ្ឋានបានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងនោះក៍មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាពនិងសមាគមមនុស្សចាស់នៅកម្ពុជាផងដែរ។ បន្ថែមពីនេះទៀតមន្ត្រីអនុគណៈកម្មាធិការជំនួយសង្គមត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នក ជំនាញការធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តកា រក្នុងការអភិវឌ្ឍការ ងារជំនួយសង្គមតែម្ដង។
លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយក្ នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គមនិងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ចដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា