ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ គ្រោងបង្កើត MOU ជាមួយគ្នាសម្រាប់កិច្ចសហការប្រព័ន្ធឌីជីថល
ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ គ្រោងនឹងបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរលើកិច្ចសហការប្រព័ន្ធឌីជីថល ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។

ដើម្បីត្រៀមរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នានេះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយលោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ។

បើតាមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងមហាផ្ទៃ កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាលម្អិតត្រៀមរៀបចំនូវអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។
លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា កិច្ចប្រជុំនេះទៀតសោត ក៏ដើម្បីពិភាក្សារកចំណុចរួម ដែលអាចឈានដល់ការរៀបចំសេចក្តីព្រាងបឋមនៃការង្កើតអនុស្សរណៈនៃការយោគយល់គ្នាលើការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលខាងមុខ។

ជាមួយគ្នានេះ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងថា ការងារត្រៀមរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាមទារឱ្យមានការពិភាក្សាឱ្យបានច្រើន និងត្រូវការពេលវេលាសិក្សាស្រាវជ្រាវរៀបចំយន្តការឱ្យបានល្អិតល្អន់។ ក្នុងនោះ លោករដ្ឋលេខាធិការ ក៏បានស្នើដល់តំណាងក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះបន្ថែមទៀត ដើម្បីឱ្យការពិភាក្សាកាន់តែបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?