កីឡា
អបអរសាទរ! ភ្នំពេញក្រោន បានបង្កើតប្រវត្តិសាស្ត្រឡើងវគ្គបន្តពាន AFC Cup
ក្រុមបាល់ទាត់ភ្នំពេញក្រោនបានក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូងគេបង្អស់ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F ចុងក្រោយ ភ្នំពេញក្រោនបានចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ២-១ ដើម្បីរកបាន១២ពិន្ទុ នៅតែបន្តចំណាត់ថ្នាក់លេខ២ ខណៈក្រុមអូស្ត្រាលី Macarthur FC ឈរលេខ១ មាន១៥ពិន្ទុ។ ដូច្នេះក្រុមរបស់អូស្ត្រាលី Marcarthur FC បានឡើងទៅកាន់វគ្គបន្តក្នុងនាមជាក្រុមលេខ១ក្នុងពូល F ខណៈក្រុមភ្នំពេញក្រោនបានឡើងទៅកាន់វគ្គបន្តក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុត។
ឆ្លងកាត់៦ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន បានឈ្នះ៤ប្រកួត និងចាញ់២ប្រកួត ប៉ុន្តែបូកទាំង២ប្រកួតនៅវគ្គជម្រុះ ក្លិបតំណាងកម្ពុជាបានឈ្នះ៦ប្រកួតក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣។
នៅក្នុងប្រវត្តិសាស្ត្រ ក្លិបបាល់ទាត់កម្ពុជាមិនធ្លាប់បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFC Cup ឡើយ គឺមានតែភ្នំពេញក្រោនដែលបានក្លាយជាក្រុមកម្ពុជាដំបូងគេបានឡើងទៅកាន់វគ្គបន្ត។
ក្រុម៤ដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានមាន Central Coast Mariners (អូស្ត្រាលី) លេខ១ពូល G ក្រុម Sabah (ម៉ាឡេស៊ី) លេខ១ពូល H ក្រុម Macarthur FC លេខ១ពូល F និងក្រុម ភ្នំពេញក្រោន បានឡើងទៅក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូល៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ