Connect with us

ព័ត៌មានជាតិ

លើកកម្ពស់ជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈ ចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោម

បានផុស

នៅ

សហគមន៍​ខ្មែរ​នៅ​ប្រទេស​វៀតណាម ឬ​ហៅថា ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មាន​ប្រជាជន​ជាង​១,៣​លាន​នាក់ ដែល​ភាគច្រើន​រស់នៅក្នុង​ខេត្ត​ភាគ​និរតី​នៃ​ប្រទេស​វៀតណាម​។​

ក្នុង​ដំណើរ​នៃ​ការរស់នៅ និង​អភិវឌ្ឍន៍ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​វប្បធម៌​ពិសេស​របស់ខ្លួន ពង្រឹង​នូវ​វប្បធម៌​ចម្រុះ​របស់​ជនជាតិ​វៀតណាម​។ វិសេសភាព​នៃ​វប្បធម៌​ជនជាតិខ្មែរ​ត្រូវបាន​បង្ហាញ​តាមរយៈ​ទំនៀមទម្លាប់ ពិធីបុណ្យ សំលៀកបំពាក់ ផ្ទះសម្បែង​ជាដើម​។

ក្នុង​ជីវិត​ដែល​ផ្សារភ្ជាប់​ជាមួយនឹង​អរិយធម៌​ធ្វើស្រែ និង​ទឹក​នៃ​ដែនដី​សណ្ដរ​ទន្លេមេគង្គ​។ ជាពិសេស ប្រជាជន​ខ្មែរ​កម្ពុ​ជាមាន​សោភ័ណភាព​ពិសេស និង​សមត្ថភាព​ច្នៃប្រឌិត​សិល្បៈ តាមរយៈ​ស្នាដៃ​ស្ថាបត្យកម្ម ចម្លាក់ និង​គំនូរ​។ ក្រៅពី​ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ធម្មតា ពលរដ្ឋ​ខ្មែរក្រោម​ក៏មាន​ល្បែង​ប្រជាប្រិយ​ទាក់ទង​នឹង​ពិធីបុណ្យ​ផ្សេងៗ ដែលមាន​លក្ខណៈ​ប្លែក ដែល​ទាក់ទាញ​អ្នកចូលរួម​ជាច្រើន​ដូចជា​៖ ល្បែង​ទាញព្រ័ត្រ ខ្លែង​ឆាប​កូន​មាន់ រុញអង្រែ វាយ​ឆ្នាំងដី អុកចក្រត្រង្គ លាក់កន្សែង ប្រណាំងទូក ង ជាដើម​។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បក្ស និង​រដ្ឋាភិបាល​វៀតណាម បាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ និង​អនុវត្ត​គោលការណ៍​ណែនាំ និង​គោលនយោបាយ​ជាច្រើន ដើម្បី​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ក្នុង​តំបន់​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​។ ដែល​ផ្តោតលើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​បម្រែបម្រួល​ជីវភាព​រស់នៅ​។ ជា​កត្តា​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពលរដ្ឋ​ខ្មែរ​ក្រោម លុបបំបាត់​គ្រោះ​ទុរភិក្ស និង​កាត់បន្ថយ​ចំនួន​គ្រួសារ​ក្រីក្រ បង្កើន​ចំនួន​គ្រួសារ​អ្នក​ធូរធារ​យ៉ាង​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​គោលការណ៍​ណែនាំ និង​គោលនយោបាយ​យកចិត្តទុកដាក់​របស់​បក្ស និង​រដ្ឋាភិបាល​វៀតណាម និង​ការយកចិត្តទុកដាក់​លើ​ការវិនិយោគ និង​ការគាំទ្រ​យ៉ាង​ស៊ីសង្វាក់​គ្នា​របស់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ រួមជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជីវភាព​សេដ្ឋកិច្ច​-​សង្គម​បាន​ប្រសើរឡើង គួរ​ឲ្យ​កត់សម្គាល់។

នៅ​ខេត្ត​សុក​ត្រាំ​ង គ្រប់​ឃុំ ស្រុក និង​ទីប្រជុំជន​មាន​ផ្លូវថ្នល់​ក្រាល​កៅស៊ូ​។​គ្រប់ សង្កាត់ ក្រុង និង​ភូមិ​-​ឃុំ មាន​បណ្តាញ​អគ្គិសនី​ជាតិ សម្រាប់​បម្រើ​ដល់ ផលិត កម្ម អាជីវកម្ម និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ អត្រា​គ្រួសារ​ប្រើប្រាស់​ទឹក​មាន​ស្អាត​ឈានដល់ ៩៩,៦៥%​។​

​នៅ​ខេត្ត​ត្រា​វិញ អត្រា​គ្រួសារ​ខ្មែរ​ក្រីក្រ​នៅ​ខេត្ត​ត្រា​វិញ​បាន​ថយចុះ​ពី​ជាង ៥០% (​ក្នុង​ឆ្នាំ ១៩៩២) មក​តិចជាង ២% (​ក្នុង​ឆ្នាំ ២០២២)​។ គិត​មកទល់ពេលនេះ អាជ្ញាធរ ខេត្ត​ត្រា​វិញ​បាន​ជួយ​ដល់​ផលិតកម្ម និង​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ជាង ៤​ម៉ឺន​១​ពាន់​គ្រួសារ​; ផ្ដល់​ដី​លំនៅដ្ឋាន និង​ដី​បង្កបង្កើន​ផល​ជាង ៣​ពាន់ គ្រួសារ​; គាំទ្រ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ បង្កើត​ការងារ និង​អនុវត្ត​គោ​លន​យោ បាយ​ឧបត្ថម្ភ​ធន​ជាមួយ​ក្នុង​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុង​។​ក្នុង​ឆ្នាំ​២០២៣ ខេត្ត​ត្រា​វិញ​នឹង​រៀបចំ​ថវិកា​ជាង​៣០០​ពាន់​លាន​ដុង ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដើម្បី​បម្រើ​ដល់​ផលិតកម្ម និង​តម្រូវការ​របស់​ប្រជាជន​។ ថែរក្សា និង​លើកតម្កើង​តម្លៃ​វប្បធម៌​ប្រពៃណី និង​លើក​កម្ពស់​គុណភាព​ធនធាន​មនុស្ស ដើម្បី​បំពេញតម្រូវការ​នៃ​ការអភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​ខ្មែរក្រោម​រស់នៅ។

នៅ​ខេត្ត​គៀង​យ៉ាង មាន​ឃុំ​ចំនួន ១០១/១១៦ និង​ស្រុក​ចំនួន ៥ បំពេញ​តាម​ស្តង់ដារ​ជនបទ​ថ្មី ដែល​ក្នុងនោះ​មាន​ឃុំ ៣៣ ជា​ឃុំ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នាពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត គៀង​យ៉ាង បានប្រគល់​ផ្ទះ​ចំនួន ២៤ ខ្នង​ដល់​គ្រួសារ​ដែលមាន​កង្វះ​លំនៅឋាន​។ សាងសង់​ស្ពាន​ចំនួន ៦ ផ្លូវ​ជនបទ​ចំនួន ២ ខ្សែ​; ដាំ​ផ្កា​នៅ​សងខាង​ផ្លូវ ដំឡើង​ភ្លើង​បំភ្លឺ​ផ្លូវ​ជនបទ​; ការពិនិត្យ​សុខភាព អំណោយ អាហារូបករណ៍ និង​កង់​សម្រាប់​សិស្ស​ក្រីក្រ​តែ​រៀន​ពូកែ​។​

​ខណៈ​នៅតាម​មូលដ្ឋាន​នានា​ដែលមាន​ប្រជាជន​ខ្មែរក្រោម​រស់នៅ​ច្រើន​ដូចជា ខេត្ត​អាងយ៉ាង​, កា​ម៉ា​វ​, ហូ​វ​យ៉ាង​, វិញ​ឡុង​, សុក​ចាំង​, កិន​ថឺ​ជាដើម មាន​កសិដ្ឋាន និង​អាជីវកម្ម​ជាច្រើន​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិខ្មែរ​ក្រោម​ផងដែរ​។ ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់ (GDP) នៅតាម​មូលដ្ឋាន​ទាំងនេះ​មានការ​កើនឡើង​ជា​លំដាប់ ដែល​ជួយ​ឱ្យ​ជីវភាព​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅទីនេះ​កាន់​តែមាន​ភាពប្រសើរឡើង ជា​លំដាប់​។​

​ការថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​យកចិត្តទុកដាក់​។ បណ្តាញ​វេជ្ជសាស្ត្រ​មូលដ្ឋាន​ត្រូវបាន​វិនិយោគ និង​ពង្រឹង​ជាប្រចាំ​។ គុណភាព​នៃ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ត្រូវបាន​កែលម្អ​ជា​បណ្តើរៗ​; ការការពារ និង​គ្រប់គ្រង​ជំងឺ ការថែទាំ​សុខភាព អនាម័យ​ចំណីអាហារ និង​សុវត្ថិភាព​ត្រូវបាន​ដាក់ពង្រាយ​ស្របគ្នា និង​ទូលំទូលាយ​។ អត្រា​នៃ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​បាន​ថយ​ចុះមក​នៅក្រោម ៣០% ។ ជា​រៀងរាល់ឆ្នាំ​ពលរដ្ឋ​ខ្មែរក្រោម​ជាង​៧​ម៉ឺន​នាក់​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ។

ទន្ទឹមនឹងនោះ បក្ស និង​រដ្ឋាភិបាល​វៀតណាម តែងតែ​យកចិត្តទុកដាក់​លើ​ការស្រាវជ្រាវ អភិរក្ស អភិវឌ្ឍន៍ និង​លើកតម្កើង​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ខ្មែរក្រោម​។ កេរដំណែល​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រជាជន​ខ្មែរក្រោម​ជា​មូលដ្ឋាន​ត្រូវបាន​វិនិយោគ និង​ជួសជុល​ជាមួយនឹង​ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុង​ពី​ថ្នាក់កណ្តាល និង​មូលដ្ឋាន​។ ទន្ទឹមនឹងនេះ​បុរាណវត្ថុ​វប្បធម៌​រូបី និង​អរូបី​ដ៏​មានតម្លៃ​ជាច្រើន​ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​។ ពិធីបុណ្យ​ប្រពៃណី​ត្រូវបាន​រក្សា និង​រៀបចំ​បានល្អ​។

ក្រុម​សិល្បៈ​សម្តែង​អាជីព និង​មហាជន​ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគ និង​អភិវឌ្ឍន៍​។ ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ជំនួប​មិត្តភាព​ជាមួយ​បណ្តា​ជនរួមជាតិ​ក្នុងប្រទេស​វៀតណាម និង​ប្រទេសជិតខាង ជាពិសេស​ទំនាក់ទំនង​ជា​ប្រពៃណី មិត្ត​ភាពល្អ​រវាង​វៀតណាម និង​កម្ពុជា​ត្រូវបាន​ពង្រឹង និង​ពង្រីក​។

​មកដល់​ភាគខាងត្បូង​ប្រទេស​វៀតណាម​ក្នុងឱកាស​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ ប្រជាជន និង​អ្នក​ទេសចរ​ក៏​អាច​ជ្រួតជ្រាប​ក្នុង​បរិយាកាស​វប្បធម៌​ចម្រុះ​ពណ៌​ផងដែរ​។ នោះ​គឺ​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្ត សុក​ចាំង​, ត្រា​វិញ និង​ខេត្ត​គៀង​យ៉ាង​។​ជាមួយនឹង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៃ​ក្រុម​ប្រណាំងទូក ង​។ ជាមួយគ្នា​នោះ គេ​នឹង​បាន​ទស្សនា​សិល្ប​យីកេ ឆាក​របាំ​រាំវង់ និង​ភ្លេងពិណពាទ្យ ដែលជា​និមិត្តរូប​នៃ​លំហ​វប្បធម៌​ខ្មែរ​។​

​សមិទ្ធផល​ទាំងនេះ មាន​សារៈសំខាន់​មិន​ត្រឹមតែ​ក្នុងការ​លើកកម្ពស់​ជីវភាព​រស់នៅ​ខាង​សម្ភារៈ និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​ជួយ​យ៉ាងសកម្ម​ដល់​ការងារ​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​ពី​តំបន់​ជនជាតិ​ខ្មែរ​ផង​ដែរ។ ទន្ទឹមនឹងនោះ ក៏បាន​ពង្រឹង​ទំនុកចិត្ត និង​ការឯកភាព​របស់​មន្ត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ក្នុង​គោលនយោបាយ​របស់​បក្ស និង​រដ្ឋ​វៀតណាម​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

លោក ជៀប សុវិជ្ជា លើកទឹកចិត្តយុវជន ឱ្យអភិវឌ្ឍខ្លួនក្នុងអាជីពវិស័យភាពយន្តកម្ពុជា

ព័ត៌មានជាតិ៤ នាទី មុន

ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា១លាននាក់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

ព័ត៌មានជាតិ១៣ នាទី មុន

សមត្ថកិច្ចបន្តបង្រ្កាបល្បែងស៊ីសង ខណៈពេលចុងក្រោយនេះ ថយចុះគួរឱ្យកត់សម្គាល់

សន្តិសុខសង្គម១៦ នាទី មុន

របងសាលាវិទ្យាល័យសន្ធរម៉ុក នៅតែជាចំណតរថយន្ដចតយ៉ាងអនាធិបតេយ្យ បង្កការគ្រោះថ្នាក់ដល់សិស្សានុសិស្ស

Sokha Hotels

ព័ត៌មានពេញនិយម