Connect with us

ជីវិតកម្សាន្ដ

Jennie ក្លាយជាតារាស្រីមានមុខលើទស្សនាវដ្តី Vogue ច្រើនជាងគេបង្អស់លើលោក

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK បានក្លាយជាតារាស្រីកូរ៉េខាងត្បូងលេចមុខលើគម្របទស្សនាវដ្តី Vogue ច្រើនជាងគេបំផុត​ នៅក្នុងវិស័យម៉ូដសំលៀកបំពាកនាឆ្នាំ២០២៣។ ពេញមួយឆ្នាំ វត្តមានរបស់នាងបានគ្របដណ្តប់លើការបោះពុម្ពជាច្រើន ដោយបង្ហាញពីឥទ្ធិពលដែលមិនអាចប្រៀបផ្ទឹមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យម៉ូដរបស់នាងបានចាប់ផ្តើមខ្លាំងក្នុងខែកុម្ភៈ ដោយ Jennie បានតុបតែងខ្លួនលើក្របរបស់ Vogue Korea មិនមែនម្តង ឬពីរដងទេ ប៉ុន្តែបីដង បង្កើតសម្លេងសម្រាប់ឆ្នាំដ៏អស្ចារ្យដែលអ្នកណាៗក៏សាទរចំពោះវត្តមាននាង។ ក្រោយមកក្នុងខែ​មេសា​ សមាជិកក្រុម BLACKPINK បាន​នាំ​មក​នូវ​ភាព​ពិសេស​ទ្វេ​ដង​ ​ខណៈ​នាង​បាន​ព្យាយាម​សម្រិត​សម្រាំង​លើ​ក្រប​របស់ Vogue របស់តៃវ៉ាន់។ ចំណែកនៅខែកក្កដា ទស្សនិកជនជាច្រើន បានឃើញភាពឆើតឆាយរបស់នាងជាថ្មីម្ដងទៀតនៅលើក្របទស្សនាវដ្តី Vogue Japan ។ នៅក្នុងរដូវក្តៅនៃខែកក្កដា និងសីហា Jennie បាននាំយកនូវភាពអស្ចារ្យបំផុតទៅកាន់ Vogue Singapore ម្ដង ។

ទោះយ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ ២០២៣ Jennie បង្ហាញវត្តមានលើគម្របទស្សនាវដ្តី Vogue ចំនួន ៧ ​គួរឲ្យកត់សម្គាល់។ ចំនួនដ៏គួរឲ្យចាប់អារម្មណ៍ដែលគ្រងមកុដនាងជាមហាក្សត្រីនៃទស្សនាវដ្តី Vogue សម្រាប់ឆ្នាំនេះគួរឲ្យសរសើរ។

យ៉ាងណាមិញ សរុបមកទាំង Jennie និងកំពូលតារាម៉ូដែល Amber Valleta ទាំងពីរផ្តល់គុណប្រយោជន៍ដល់ទស្សនាវដ្ដី Vogue ច្រើនបំផុតទីពីរទូទាំងពិភពលោក ដែលនីមួយៗមានសរុបចំនួន ៤ ស្របពេលដែល​ តារាម៉ូដែល Naomi Campbell នាំមុខ ៥ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖KBIZoom

ចុចអាន៖Jungkook បង្ហាញ​ពី​ក្រោយ​ឆាក​នៃ​ការ​កោរ​សក់​ខ្លួន​ឯង មុនចូលបំពេញកាតព្វកិច្ចយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម