ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និងWedu ផ្តល់អាហារូបករណ៍ ៥ពាន់ដុល្លារដល់សិស្សស្រីចង់បន្តការសិក្សា
ក្រសួងកិច្ចការនារី និងអង្គការ Wedu កំពុងប្រកាសផ្តល់នូវអាហារូបករណ៍មូលនិធិសិក្សារហូតដល់៥ ០០០ដុល្លារ សម្រាប់សិស្សស្រីក្នុងកម្មវិធី “ផ្តល់ហិរញ្ញប្បទានសម្រាប់ការវិនិយោគដល់ការអប់រំរបស់ស្ត្រ”។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៥ ខែធ្នូនេះ។
សម្រាប់ការផ្តល់អាហារូបករណ៍នេះ នឹងផ្តល់ឱ្យនូវមធ្យោបាយសម្រាប់ស្ត្រីដែលចង់បានការផ្លាស់ប្តូរ និងចង់បន្តការសិក្សារបស់ខ្លួនតាមក្តីស្រមៃ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយសភូមិ។ បន្ថែមពីនេះ ក៏ចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងការទទួលបានការងារសមរម្យសម្រាប់ជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីនាពេលអនាគត។
ក្រសួងកិច្ចការនារីបានបញ្ជាក់ថា នេះ គឺជាកម្មវិធីមួយដែលស្ថិតនៅក្នុងគម្រោងស្តីពី ការបើកគន្លឹះភាពជាអ្នកដឹកនាំរបស់ស្រ្តី ដែលមានការចុះអនុស្សារណៈយោគយល់រវាងក្រសួងកិច្ចការនារី និងអង្គការ Wedu Cambodia តាំងពីឆ្នាំពី២០១៩មក។
សូមជម្រាប់ថា ស្រ្តីដែលអាចដាក់ពាក្យបាន គឺស្ត្រីមកពីប្រទេសចំនួន១៩ មានដូចជា៖ ប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ប្រុយណេ កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ថៃ ទីម័រខាងកើត និងវៀតណាម។ សម្រាប់ព័ត៌មានកម្អិត លក្ខខណ្ឌ និងការដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍ អ្នកសិក្សាអាចចូលមើលតាមតំណភ្ជាប់នេះ (https://www.weduglobal.org/educationfunding/)៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ