Connect with us

ព័ត៌មានជាតិ

កម្ពុជា បង្ហាញផលិតផលខ្មែរ​ទៅកាន់ប្រទេស​ចំនួន១៧ នៅក្នុងពិព័រណ៍​ទំនិញនាំចេញ-នាំចូល

បានផុស

នៅ

កម្ពុជា បានបង្ហាញផលិតផលខ្មែរទៅកាន់ប្រទេសចំនួន១៧ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំ ឆ្នាំរៀបចំ​ដោយក្រសួងពាណិជ្ជកម្ម បានចំនួន ១៥ លើក រួចមកហើយ ចាប់តាំងពីការរៀបចំជាលើកដំបូង នៅឆ្នាំ២០០៦ កន្លងមក និងមានការចូលរួមគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ។

ព្រឹត្តិការណ៍នេះ បានរួមចំណែកជួយផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស បានរួម​ចំណែកអនុវត្តគោលនយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ សំដៅជួយ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។

តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសបានជួបពិភាក្សាគ្នា ដោយផ្ទាល់​លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការធ្វើធុរកិច្ច និងវិនិយោគ ទៅវិញទៅមកក្នុងក្រប​ខណ្ឌផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកផងដែរ។

លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងពិធីបើកពិព័រណ៍នាព្រឹកថ្ងៃទី ១៥ ធ្នូថា បច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្មបានក្លាយជាសរសៃឈាម ដែលជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរ​វប្បធម៌គ្នាទៅវិញ ទៅមកនៅក្នុងតំបន់ និងក្នុងសកលលោក។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាថ្ងៃនេះ មិនគ្រាន់តែ​ជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែវាគឺជាការ អបអរសាទរ នៃស្មារតីសហគ្រិនភាព ភាពធន់នៃអាជីវកម្ម និងជាសក្ខីភាព នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការបង្កើតឱកាសលើការរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម។

ព្រឹត្តិការណ៍ពិព័រណ៍នេះ មានការគាំទ្រ និងចូលរួមពីប្រទេសជាមិត្តចំនួន១៧ប្រទេស មានដូចជា ឥណ្ឌូនេស៊ី, ភូមា ហ្វីលីពីន ថៃឡង់ដ៍ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន សាធារណរដ្ឋកូរ៉េ ប៉ាគីស្ថាន ឥណ្ឌា តួកគី ជប៉ុន ញូស៊ីឡេន អូស្ត្រាលី បារាំង អាល្លឺម៉ង់ ព្រមទាំងវិស័យ សាធារណៈ និងឯកជន ក្នុងស្រុក ដូចជា មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្ម អង្គការ សមាគម ជាដើម។ សម្រាប់ក្រុមហ៊ុន និងសហគ្រាសចូលរួមសរុបចំនួន ១៣៦ក្រុមហ៊ុន​/សហគ្រាស (ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៨៦) និងមានស្តង់សរុបចំនួន ២៣២ស្តង់ (ស្តង់ក្នុងស្រុកចំនួន ១៦៤ស្តង់)។

ក្រៅពីនេះ នៅមានស្តង់តាំងបង្ហាញផលិតផលខ្មែរសំខាន់ៗជាច្រើនទៀតដូចជា៖ ផលិតផលកសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ(GI) រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ អំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករ ស្វាយចន្ទី ផលិតផលសូត្រ និងការកែច្នៃ ផលិតផល​ហាឡាលកម្ពុជា ផលិតផលម្រេចនិងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូប​អាហារនិងភេសជ្ជៈ គ្រឿងសម្អាង និងតុបតែងកាយ រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈធ្វើដំណើរ គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ គ្រឿង អេឡិចត្រូនិក សម្លៀកបំពាក់និងស្បែកជើង វត្ថុអនុស្សាវរីយ៍ និងទំនិញប្រើប្រាស់ទូទៅមកពីបរទេស ជាដើម។

ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនវិស័យ ពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈម ឱ្យទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹង​ភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញតាមរយៈការប្រើប្រាស់ទីផ្សារ អនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា តាមរយៈការចរចាកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី​ជាមួយដៃគូ​ពាណិជ្ជកម្មជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគរបស់កម្ពុជា កាន់តែទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម