Connect with us

ព័ត៌មានជាតិ

សិល្បករ-យុវជនជិត៥០០នាក់ ចូលរួមដង្ហែក្បួនព្យុហយាត្រាអបអរសាទរពិធីរំលឹកគុណអង្គរ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមសិល្បករ និងសិស្ស-និស្សិត រួមជាមួយវិស័យឯកជន ជិត៥០០នាក់ នៅរសៀលថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមដង្ហែក្បួនព្យុហយាត្រា ចាប់ផ្តើមពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះទៅស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវសេចក្តីរីករាយដែលក្រុមសិល្បករ និងវិស័យឯកជននៅក្នុងខេត្តសៀមរាប ចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាការអបអរប្រចាំឆ្នាំនូវព្រឹត្តិការណ៍របស់អាជ្ញាធរជាតិអប្សរា គឺបុណ្យរំលឹកគុណអង្គរ។ បុណ្យរំលឹកគុណអង្គរនេះ ដើម្បីថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងមរតកវប្បធម៌ទុកសម្រាប់ពួកយើង ទុកកេរដំណែលមួយ និងសង្ឃឹមថា ពលរដ្ឋទាំងអស់គ្នារំលឹកថ្ងៃនេះ នឹងចូលរួមចំណែកអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

លោក សេង សុធារ៉ា បានថ្លែងអំណរគុណដល់ក្រុមសិល្បករ យុវជន វិស័យឯកជនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលអាជ្ញាធរជាតិអប្សរាប្រារព្ធកម្មវិធីនេះឡើង៕

ដោយ៖​ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម