ព័ត៌មានជាតិ
ចាក់មួយកាំបិតបាក់ជាប់កញ្ចឹង.ក បម្រុងប្លន់ម៉ូតូ តែមិនបានសម្រេច
ជនរងគ្រោះម្នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ឱ្យបានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីត្រូវជនអន្ធពាល ចាក់មួយកាំបិតជាប់នៅនឹងកញ្ចឹង.ក ពីខាងក្រោយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោងប្រហែល៧ និង ៣០នាទីយប់នៅចំណុចលូព្រំប្រទល់សាកត្រាង និងសាកត្របែកក្នុងឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមសម្ដីជនរងគ្រោះឈ្មោះ សាយ សំរិត ហៅវុធ ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិព្រែកអាំ ឃុំរបស់មង្គលស្រុកមោងឫស្សី មុខរបររត់ម៉ូតូឌុបបាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណពាក់អាវដៃវែងពណ៌ពងក្រសារខោជើងវែងខ្មៅអាយុចន្លោះពី ២៨ទៅ៣០ ឆ្នាំ ក្នុងគោលដៅពីមុខមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីទៅកាន់ភូមិទួលសាក ឃុំតាលាស់ ក្នុងតម្លៃ ២ម៉ឺនរៀល ។
ជនរងគ្រោះបាននិយាយតិចៗទៀតថា ពេលទៅដល់ចំណុចខាងលើ ជនសង្ស័យបានយកកាំបិតចុងស្រួចតូចចាក់ចំពីខាងក្រោយខាងក្រោម.ក ខាងស្ដាំបណ្ដាលឱ្យបាក់កាំបិតជាប់ពីក្រោយ ទំនងក្នុងគោលបំណងប្លន់យកម៉ូតូ បន្ទាប់មកខ្លួនបានផ្ដួលម៉ូតូរួចតាមវាយតបតវិញធ្វើឱ្យជនល្មើសរត់គេចខ្លួនបាត់ ដោយមិនអាចយកម៉ូតូបានឡើយ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ភ្លាមៗនោះដែរ ក្រោយពីទទួលបានដំណឹង កម្លាំងរបស់លោក បានចាត់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកករណីនេះ កំលាំងកំពុងស្រាវជ្រាវ ដើម្បីរកម្ុខសញ្ញាមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត