Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សម្តែងការសាទរខួប ៣១ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃពិភពលោករបស់អង្គការយូណេស្កូ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​ចូលរួម​អបអរសាទរ​ខួប ៣១ ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​ក្នុង​គោលបំណង​សំខាន់​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ និង​បណ្តុះ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​យើង ឱ្យ​កាន់តែ​ស្រឡាញ់ វប្បធម៌ អរិយធម៌​ដ៏​ឧត្តុង្គ​ឧត្ដម រួម​ទាំង​សិល្បៈ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្តែង​ការ​សាទរ​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង ព្រឹត្តិការណ៍​រាត្រី​ចងចាំ​លើក​ទី ៤ ឆ្នាំ ២០២៣ នៅ​ព្រះ​លានជល់ដំរី នៃ​ក្រុង​អង្គរធំ សៀមរាប នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ១៤ កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២៣។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អបអរសាទរ​ខួប ៣១ ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​ក្នុង​គោលបំណង​សំខាន់​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ និង​បណ្តុះ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​យើង ឱ្យ​កាន់តែ​ស្រឡាញ់ វប្បធម៌ អរិយធម៌​ដ៏​ឧត្តុង្គ​ឧត្ដម រួម​ទាំង​សិល្បៈ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ។ ពិធី​នេះ​ក៏​បង្ហាញ​ពី​មោទកភាព​ជាតិ មហាអំណាច នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យូរលង់ ក៏ដូចជា ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​នូវ​សក្ដានុពល​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ ក្នុង​ការ​លើកស្ទួយ​ពាក្យស្លោក កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ និង​ធ្វើ​ឱ្យ​កាន់តែ​ប្រាកដ​ឡើង​នូវ​ពាក្យស្លោក កោះសន្តិភាព ដែល​មាន​ចែង​ក្នុង​បុព្វកថា នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្រោម​ពាក្យស្លោក អរគុណ​សន្តិភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​អាណត្តិ​។ ចំណែក​ឯ​គោលដៅ​សំខាន់​មួយទៀត ដើម្បី​រំលឹក និង​ដាស់តឿន​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ឲ្យ​ចងចាំ និង​ប្ដេជ្ញា​ចិត្ត​ត្រូវ​ថែរក្សា​ការពារ​វប្បធម៌ និង​អរិយធម៌​ជាតិ ជាពិសេស ប្រាង្គ​ប្រាសាទ និង​បុរាណ​ដ្ឋាន​ទាំងអស់ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ដល់​បុព្វការី​ជន​គ្រប់​ជំនាន់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ខិតខំ​កសាង លះបង់​កាយ​ចិត្ត ស្មារតី ក្នុង​ការ​កសាង ថែរក្សា ការពារ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្សេងៗ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ​មហាសាល​របស់​យើង​ទាំងអស់​គ្នា​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម