Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់លើការងារអាទិភាព ០៣ ដែល ក្រសួងមុខងារសាធារណៈ ត្រូវបំពេញ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​គូស​បញ្ជាក់ និង​សង្កត់ធ្ងន់​លម្អិត​លើ​ការងារ​អាទិភាព​ចំនួន ០៣ ដែល​ក្រសួង​មុខងារ​សាធារណៈ​ត្រូវ​បំពេញ ដោយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​ចូល​បម្រើការ​ក្របខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់ និង​សង្កត់ធ្ងន់​លម្អិត​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ លោក Markus Buerli នាយក​ការិយាល័យ​សហ​ប្រតិបត្តិការ​ស្វីស និង​ភ្នាក់ងារ​កុងស៊ុល​ស្វី​ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ ក្នុង​គោលបំណង​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​មុខងារ​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ជូន​ដល់​ប្រតិភូ និង​អង្គ​ជំនួប នូវ​ចក្ខុវិស័យ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ច​ការងារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ជា​ស្នូល​យុទ្ធសាស្ត្រ​បញ្ចកោណ ហើយ​បាន​សង្កត់ធ្ងន់​លម្អិត​លើ​ការងារ​អាទិភាព ០៣ ដែល​ក្រសួង​មុខងារ​សាធារណៈ​ត្រូវ​បំពេញ ដោយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​ចូល​បម្រើការ​ក្របខណ្ឌ។

ពាក់ព័ន្ធ​ចំណុច​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​បង្ហាញ​ពី​ដំណើរ​ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រឡង បាន និង​កំពុង​អនុវត្ត ដើម្បី​ធានា​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ២០២៣ ប្រព្រឹត្ត​ទៅ​ដោយ​ឈរ​លើ​គោលការណ៍ គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព។

ជាមួយ​គ្នា​នេះ​ដែរ លោក Markus Buerli បាន​សម្តែង​ការ​អបអរសាទរ​ជូន​ដល់ ឯកឧត្ដម ហ៊ុន ម៉ានី ក្នុង​ឱកាស​ទទួល​បាន​តួនាទី​ថ្មី ក្នុង​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​ដំណើរការ​រៀបចំ​ការ​ប្រឡង​ប្រជែង​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ២០២៣ ព្រមទាំង​ចង់​ស្វែងយល់​បន្ថែម​ពី​ការ​អនុវត្ត​ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្ដម​រដ្ឋមន្ត្រី ក្នុង​វិស័យ​មុខងារ​សាធារណៈ។

គួរ​រម្លឹក​ថា គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ២០២៣ នឹង​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ២០២៣ ឲ្យ​ចូល​បម្រើការ​ក្នុង​ក្របខណ្ឌ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃអាទិត្យ ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ នា​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

សន្តិសុខសង្គម២៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន

នយោបាយ៤១ នាទីutes មុន

ប្រធានាធិបតីចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍! ក្រោយស្ថាប័ន Supranational Cambodia ប្រកាសវត្តមាន AnNa Rose ចូលរួមប្រកួត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើប្រធានាធិបតីអាមេរិក រូបណាខ្លះ ធ្លាប់លើកលែងទោសឲ្យសាច់ញាតិ?

Sokha Hotels

ព័ត៌មានពេញនិយម