ព័ត៌មានជាតិ
មានប្រវត្តិជាង ១០០ ឆ្នាំ ក្រុមហ៊ុនអាមេរិកមួយបង្កើតរោងចក្រផលិតស្ករគ្រាប់នៅខ្មែរលក់ចែកចាយទូទាំងពិភពលោក
ក្រុមហ៊ុនអាមេរិកមួយដែលមានប្រវត្តិជាង ១០០ ឆ្នាំ បានវិនិយោគរោងចក្រផលិតផលអាហារសម្រន់ និងស្ករគ្រាប់ផលិតនៅក្នុងប្រទេសកម្ពុជានាំលក់ចែកចាយដល់ទីផ្សារអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។
រោងចក្រ អេប្រាធី ហ៊្វូដ បង្កើតឡើងជាង ១០ ឆ្នាំនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នេះបើតាមបុគ្គលិកមួយរូបប្រាប់កម្ពុជាថ្មីក្នុងពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រ។
បុគ្គលិករូបនេះអះអាងថា ក្រុមហ៊ុនដើមរបស់ក្រុមហ៊ុនមានឈ្មោះបោះសំឡេងជាង ១០០ ឆ្នាំនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតផលិតផលមានស្ករគ្រាប់និងអាហារសម្រន់ស្របតាមចំណង់ចំណូលចិត្តនៃរសជាតិរបស់ប្រជាជនខ្មែរ។
បើតាមបុគ្គលិករូបនេះ ក្រុមហ៊ុនអនុវត្តការផលិតតាមប្រព័ន្ធស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារលំដាប់អន្តរជាតិ។
រាល់ផលិតផលផលិតនៅកម្ពុជាទទួលបានវិញ្ញាបនបត្រវាយតម្លៃដោយសវនករអន្តរជាតិ ទៅលើការអនុវត្តស្តង់ដារសុវត្ថិភាពនិងគុណភាពម្ហូបអាហារពិភពលោក BRCGS កម្រិត AA ដែលជាកម្រិតល្អបំផុតសម្រាប់មនុស្សជាតិ។ ក្រៅពីនេះក៏ទទួលបានវិញ្ញាបនបត្រអនុវត្ត អនាម័យល្អGHP ការអនុវត្តន៍ប្រព័ន្ធសុវត្ថិភាពចំណីអាហារ HACCP និង HALAL។ ផលិតផលទាំងអស់ដែលដាក់លក់នៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក ត្រូវបានទទួលស្គាល់ជាសកល ថាជាផលិតផលដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ