Connect with us

ព័ត៌មានជាតិ

​ដំឡូងមីនៅខេត្តរតនគិរីតម្លៃល្អ ១ គីឡូ ៤២០ រៀល

បានផុស

នៅ

ប្រជាកសិករចាប់ផ្ដើមមមាញឹកក្នុងការប្រមូលផលដំឡូងមី ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះ ក្រុមឈ្មួញចុះមកទិញ មានតម្លៃខ្ពស់សមរម្យប្រសើរជាងឆ្នាំកន្លងទៅ។

នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កសិករមួយក្រុមប្រមាណជាង​៣០នាក់ ដែលជាម្ចាស់ចម្ការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយធ្វើការប្រវាស់ដៃគ្នាមិនយកកម្រៃទេ គឺប្រមូលផលរួចរាល់ពីចម្ការមួយតទៅចម្ការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈេវ នា អាយុ៣៨ឆ្នាំ ជនជាតិចារ៉ាយ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នា ធ្វើការមិនយកកម្រៃនោះទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផលនោះ ដោយធ្វើប្រវ៉ះដៃគ្នាជាទម្លាប់តាំងពីដូនតាមកម្លេះ។

គាត់បានបញ្ជាក់ថា បងប្អូនជាម្ចាស់ចម្ការដំឡូងមី ដែលកំពុងគាស់ ហាលមកធ្វើការជុំគ្នា គឺយកបាយរៀងៗខ្លួនពីផ្ទះមកហូប ហើយផលដំឡូងមីឆ្នាំនេះ ទទួលផលច្រើនជាងឆ្នាំមុនៗ ដោយក្នុង១ហិកតា បានប្រមាណជា១០តោន ដោយពួកគាត់មានទឹកមុខសប្បាយរីករាយជាខ្លាំង។

លោក ហន ចយ អ្នកទិញដំឡូងមីលក់បន្តនៅស្រុកអូរយ៉ាដាវ បានឲ្យដឹងថា គាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១​គីឡូក្រាម ក្នុងតម្លៃ ៤២០ រៀល ក្នុង១គីឡូក្រាម ដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ ៤៦០ទៅ៤៦៥រៀល ប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១តោន ១៥ទៅ១៨ភាគរយទៅតាមប្រភេទដំឡូងមី ឫស ដី ឬកាកសំណល់ផ្សេងៗ។

ចំណែកដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម ៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។

លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរីបានឲ្យសារព័ត៌មានដឹងនៅថ្ងៃទី ១៥ ខែធ្នូនេះថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្ត មានចំនួនសរុប​១៨ ៣៧០ ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល១៥ភាគរយ។

លោកបានបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមី ជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ៤១០រៀល កាត់១៥ភាគរយទៅលើឫស ដី កាកសំណល់ផ្សេងៗ ចំណែកឯតម្លៃប្រមូលទិញដំឡូងមីក្រៀម ៧០០ រៀលក្នុង១គីឡូក្រាម៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម