KPT+
ខេត្តពោធិ៍សាត់ មានព្រឹត្តិការណ៍ពិធីបុណ្យភ្នំ រយៈពេល ២ថ្ងៃ ចុងសប្តាហ៍ក្រោយ
ព្រឹត្តិការណ៍ភ្នំំំហ្វេសធីវ៉ល ឬជាពិធីបុណ្យភ្នំ ជាព្រឹត្តិការណ៍ទេសចរណ៍លើទឹកដី ខេត្តពោធិ៍សាត់ នារដូវរំហើយ
ដែលរៀបចំឡើង ក្នុងគោលបំណងផ្សាភ្ជាប់សំឡេងតន្រ្តីក្លែមជាមួយសម្រស់ធម្មជាតិ ដើម្បីបន្ថែមរសជាតិជីវិតថ្មីនៃចុងឆ្នាំ រយៈពេល ២ថ្ងៃ គឺថ្ងៃទីសៅរ៍ទី២៣ និងថ្ងៃអាទិត្យទី២៤ ធ្នូ ២០២៣ ជាមួយនឹងការល់កសំបុត្រ។ នេះបើតាមការផ្សព្វផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។
ព្រឹត្តិការណ៍ទេសចរណ៍នេះ ធ្វើឡើងក្នុងន័យដើម្បីរួមចំណែកក្នុងការបំផុសពីតំបន់ទេសចរណ៍ដ៏ទាក់ទាញ លើទឹកដីនៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាកន្លែងពេញនិយមបំផុត សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ ប៉ុន្តែព្រឹត្តិការណ៍នេះ បាននាំយកនូវបរិយាកាសថ្មី មិនត្រឹមតែការបោះតង់នោះទេ នៅមានរៀបចំជាស្តង់អាហារ-ភេសជ្ជៈ ចម្រុះជាតិសាសន៍ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងៗទៀត សម្រាប់អ្នកចូលរួមផងដែរ។
គោលបំណងសំខាន់ធំ ៤ នៃព្រឹត្តិការណ៍នេះ រួមមាន៖
១. ជំរុញចលនាទេសចរណ៍ក្នុងស្រុកស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ។
២. ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់ បំព្រងសមជាគោលដៅ “បុប្ផាលាក់ខ្លួន” នៃខេត្តពោធិ៍សាត់។
៣. ភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគគោលដៅទេសចរណ៍នៅក្នុងតំបន់ភ្នំ១,៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានា។
៤. ជំរុញលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រ ចូលរួមតាមប្រព័ន្ធ Wonderpass Technology។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅភ្នំ១៥០០ ស្រុកវាលវែង ទឹកដីនៃខេត្ដពោធិ៍សាត់ តែម្តង ដែលជាការផ្តួចផ្តើមរៀបចំឡើងដោយ Kai Creative Station រួមនឹងដៃគូសហការដទៃទៀត និងទទួលបានការគាំទ្រដោយ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ភ្នំធម្មជាតិដ៏ស្រស់ត្រកាលនេះ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
គួររំលឹកដែរថា ស្រុកវាលវែង បានជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី ដែលទាក់ទាញទេសចរជាតិ-អន្តរជាតិ មកទស្សនាមិនដែលដាច់ ដោយសារតែជាតំបន់រមណីយដ្ឋានធម្មជាតិ ព្រៃ ភ្នំ ទឹកធ្លាក់ និងទេសភាព៕
រមណីយដ្ឋាន ១០កន្លែង នៅពោធិ៍សាត់ ជម្រើសល្អបំផុតសម្រាប់ដំណើរកម្សាន្តបែបធម្មជាតិ នាចុងឆ្នាំនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida