ព័ត៌មានជាតិ
អភិបាលស្រុកបាទីណែនាំសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
រដ្ឋបាលស្រុកបាទី បានបើកកិច្ចប្រជុំស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហារក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។
កាលពីថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំស្តីពីវិធានការពាក់ព័ន្ធបញ្ហាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបាទី នាឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងស្រុកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបីស្ថាប័ន លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៥ឃុំ ទូទាំងស្រុកបាទី ស្ថិតនៅសាលប្រជុំសាលាស្រុកបាទី ខេត្តតាកែវ ។
នៅក្នុងកិច្ចប្រជុំនេះផងដែរលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ក៏បានធ្វើការណែនាំសមត្ថកិច្ចទាំងបីប្រភេទ សូមជួយថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
KPT+១៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល