Connect with us

សុខភាព

មន្រ្តីជំនាញ៖ ការលេបប្រមាត់ត្រី និងប្រើអាហារបំប៉ន​គ្មានប្រភពច្បាស់លាស់​ងាយប្រឈមជំងឺ​តម្រងនោមធ្ងន់ធ្ងរ

បានផុស

នៅ

លោក សាស្ត្រាចារ្យ លឹម វឌ្ឍនា ប្រធានសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជា បានអំពាវនាវដល់​ប្រជាពលរដ្ឋបញ្ឈប់​ការលេបប្រមាត់ត្រី និងប្រើអាហារបំប៉នដែលមិនមានប្រភពច្បាស់លាស់ អាចធ្វើឱ្យប៉ះពាល់ដល់តម្រង់នោមធ្ងន់ធ្ងរ​រហូតដល់លាងឈាមក្លាយជាបន្ទុកសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ប្រចាំឆ្នាំលើកទី៦នៅព្រឹកថ្ងៃទី១៦ធ្នូនៅសណ្ឋាគារសុខា លោក សាស្ត្រាចារ្យ លឹម វឌ្ឍនា បានមានប្រសាសន៍ថា «ចំនួនអ្នកជំងឺតម្រងនោមនៅប្រទេសយើងមានការកើនឡើង​ជាលំដាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាក្ដីកង្វល់ដ៏ធំមួយ សម្រាប់ការអភិវឌ្ឍសង្គមជាតិ ព្រោះអ្នកដែលកើតជំងឺតម្រងនោម ដោយគ្មានការថែទាំព្យាបាលបានត្រឹមត្រូវ នឹងវិវត្តឈានទៅរកជំងឺតម្រង​នោមដំណាក់កាលចុងក្រោយ ដែលទាមទារឱ្យ មានការព្យាបាលច្រើន ដូចជាការលាងឈាម រហូតដល់ការ​ផ្សំតម្រងនោម។ ពួកគេនឹងប្រឈមមុខបញ្ហាជាច្រើនក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុ ហើយអ្នកជំងឺទាំងនេះ នឹងក្លាយជាបន្ទុកសម្រាប់គ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល»។

លោកប្រធានសមាគម បានទទូចដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ឱសថបុរាណ និងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលវាគឺជាកត្តាចម្បងមួយ ដែលនាំឱ្យកើតជំងឺតម្រងនោមធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ លោកប្រធានសមាគមបានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការលេបប្រមាត់ត្រី និងបរិភោគ​អាហាបុះប៉នមួយចំនួនធ្វើឱ្យប៉ះពាល់ដល់តម្រង់នោម។

លោក លឹម សុជន់ អគ្គលេខាធិការសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជា និងជាគ្រូពេទ្យបម្រើការងារ​នៅមន្ទីរ​ពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា មានកត្តាជាច្រើននាំឱ្យកើតជំងឺតម្រង់នោមក្នុងនោះ មូលហេតុធំៗ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺតម្រង់នោមដែលបណ្តាលមកពីជំងឺគ្រួសតម្រង់នោម និងតំណពូជព្រមទាំងការពិសារអាហារបំប៉នមួយចំនួនដែល មិនបានត្រឹមត្រូវ និងមិនមានប្រភពច្បាស់លាស់។

លោកបានណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែម និងជំងឺលើសម្ពាធឈាមត្រូវព្យាបាលឱ្យបានត្រឹមត្រូវដោយរក្សាជាតិស្ករ និងឈាមឱ្យបានល្អដើម្បីការពារកុំឱ្យវិវត្តទៅរកការឆាប់ខូចតម្រងនោម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ឆាកតន្រ្តីដ៏ល្បីល្បាញកំឡុងឆ្នាំ២០០០ លើទឹកដីបាត់ដំបង ជាកន្លែងដំបូងដែល ឱក សុគន្ធកញ្ញា ឡើងបង្ហើរសំនៀង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ប្រទេសអាស៊ីមួយទៀត ច្រានចោលកម្មវិធី MGI លែងមានរហូតតទៅ

ចរាចរណ៍២៩ នាទីutes មុន

យុវជន ០២ នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្ត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ

សេដ្ឋកិច្ច៣២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យធនាគារ FTB បន្តផ្ដល់ប្រាក់កម្ចី ដល់ SME និងប្រតិបត្តិករទឹកស្អាតឯកជន ក្នុងអត្រាការប្រាក់ទាប

ព័ត៌មានជាតិ៣៣ នាទីutes មុន

វិនិយោគិន​មានសក្តានុពលខ្ពស់ ២ រូប ស្នើចូល​សញ្ជាតិ​ខ្មែរ ​គ្រោង​បោះទុនវិនិយោគរយលាននៅ​ខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម