ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្ដល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ ជាង ៧ រយនាក់
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៧២០ នាក់ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវិជ្ជាជីវៈ លើមុខជំនាញសំខាន់ៗ ចំនួន ៣ ប្រភេទ ដោយឥតគិតថ្លៃ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ថា ក្រៅពីការផ្តល់អាហារូបករណ៍សិស្សឥតបង់ថ្លៃ យុវជន និងគ្រួសារអ្នកក្រីក្រ ឬគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០.០០០ រៀល ពីរាជរដ្ឋាភិបាលផងដែរ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង កំពុងផ្តោតការយកចិត្តទុកដាក់លើការចុះផ្សព្វផ្សាយព័ត៌មានស្ដីពីការជ្រើសរើសយុវជនមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញអាទិភាពទាំង ៣ គឺ ៖ ទី១.ការងារកំបោរ ,ទី២.ការថែទាំ និងជួសជុលរថយន្ត ,ទី៣.ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ។
ហើយគិតចាប់តាំងពីថ្ងៃទី ៨ ខែធ្នូ ដល់ថ្ងៃទី ១៥ ខែធ្នូ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បង្កើនកិច្ចសហការសម្របសម្រួលពីក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះដល់មូលដ្ឋានក្នុងសហគមន៍ទូទាំងខេត្ត ដើម្បីឲ្យគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ ដាក់ពាក្យចូលរៀនបានប្រមាណជិត ២០០ នាក់ ហើយ។
អ្នកអង្គម្ចាស់ ពន្យល់ទៀតថា កម្មវិធីសិក្សាជំនាញបច្ចេកទេស សម្របសម្រួលក្នុងការចុះឈ្មោះចូលរៀនដោយពុំមានការរើសអើងភេទ ពណ៌សម្បុរ និងស្ថានភាពរស់នៅ គឺធ្វើឡើងតបតាមគោលនយោបាយអាទិភាពទី ២ (បណ្ដុះបណ្ដាលយុវជន ១,៥ លាននាក់ មកពីគ្រួសារគោលដៅកំណត់ជាអាទិភាព) របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមអនុក្រឹត្យស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរបស់រាជរដ្ឋាភិបាល គឺមានគោលបំណងផ្តល់ឱកាសស្មើគ្នាជូនយុវជនក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅដល់យុវជននៅកម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់