Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា គ្មានតម្រូវការឱ្យក្រុមហ៊ុនបរទេស​វិនិយោគបើកក្រុមហ៊ុនតាក់ស៊ី​អគ្គិសនីទេ

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគ​បើកក្រុមហ៊ុន​តាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចសង្កត់ធ្ងន់ថា មកដល់ម៉ោងនេះ គោលដៅរបស់រដ្ឋាភិបាល​អាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការជួយពលរដ្ឋប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី នៅក្រៅប្រព័ន្ធឱ្យបានល្អ។ ការលើកឡើងរបស់សម្តេចនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ធ្នូ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅកម្ពុជាដូច្នេះថា សូមកុំព្រួយបារម្ភពុំមានការអនុញ្ញាតឱ្យបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនោះទេ។ ផ្ទុយទៅវិញ សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋរស់នៅ និងប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងអាណត្តិទី៧នេះ។

សូមរម្លឹកថា អំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ សម្ដេចធិបតីបានអនុញ្ញាតឱ្យក្រុម​ហ៊ុនតាក់ស៊ី Ving Group ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។

នៅក្នុងជំនួបនោះ ក្រុមហ៊ុន បានលើកសំណើចង់បណ្ដាក់ទុនវិនិយោគ រថយន្តតាក់ស៊ី ចំនួន ២៥០០គ្រឿងនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។ ក្រោយពីលេចលឺព័ត៌មាននៅលើបណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋជា​ពិសេសអ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានដូចជា រត់ម៉ូតូឌុប និងម៉ូតូកង់បីជាដើម មានការព្រួយបារម្ភ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដោយបានលើកឡើងថា ព័ត៌មាននេះ​បានធ្វើឱ្យមានការចាប់អារម្មណ៍ និងសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្ម​នៅកម្ពុជាក្នុងឆ្នាំ ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេច​ធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើក​សំណើ និងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី​នៅកម្ពុជាពិតមែន ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍ អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម