ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ការអប់រំតាមពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ក្នុងការពន្យល់សង្គមមនុស្សពីគុណតម្លៃ ធម៌វិន័យ និងគោរពច្បាប់
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារៈ និងស្មារតី ត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបានខាងសម្ភារៈត្រូវតែស្ថិតក្នុងក្របខណ្ឌ នៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌។

ថ្លែងក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣១ នៅសាលវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី ១៥ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍ផងដែរ ជាអត្តសញ្ញាណ និងគុណតម្លៃរួមក្នុងការដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗ ព្រមទាំងធ្វើឲ្យផ្នត់គំនិត ឥរិយាបថ សកម្មភាពមនុស្ស មានភាពសមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា «ក្នុងបរិបទនេះ ការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារៈ និងស្មារតី ត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបានខាងសម្ភារៈ ត្រូវតែស្ថិតក្នុងក្របខណ្ឌ នៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌។ ដូច្នេះ វាពិតជាមានភាពចាំបាច់ និងមានភាពបន្ទាន់ ក្នុងការពន្យល់សង្គមមនុស្សឲ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍ នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យ ការគោរពច្បាប់ ការលើកកម្ពស់យុត្តិធម៌ មនុស្សធម៌ សីលធម៌ គុណធម៌ និងការសន្សំបុណ្យកុសល ដើម្បីបានជាបុណ្យកុសលរួម ជួយឲ្យសង្គមមានសាមគ្គីភាព សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងជាបុណ្យកុសលសម្រាប់ជីវិត បរលោក បានទៅកាន់សុគតិភពផង និងបរមសុខផងតាមបរមពុទ្ធឱវាទ»៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍