ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីហ្វីលីពីន ថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញខ្លាំង
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និយាយថា ភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ស្របពេលដែលលោកស្នើឲ្យជប៉ុន និងអាស៊ានគួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ខណៈដែលពួកគេបាននិងកំពុងធ្វើលើបញ្ហាសេដ្ឋកិច្ច។
លោក Marcos Jr. បានផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន NHK កាលពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូ ក្នុងពេលដែលលោកកំពុងស្ថិតក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយដែលប្រារព្ធខួប៥០ឆ្នាំនៃមិត្តភាពរវាងជប៉ុននិងអាស៊ាន។
ប្រធានាធិបតីហ្វីលីពីនរូបនេះនិយាយថា ភាពតានតឹងជាមួយចិននៅក្នុងតំបន់បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ហើយស្ថានភាពកាន់តែស្មុគស្មាញ។ ដូច្នេះ អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ត្រូវតែស្វែងរកមធ្យោបាយដើម្បីរក្សាសន្តិភាព។
លោក Marcos Jr. បានសង្កត់ធ្ងន់ជាចុងក្រោយថា ហ្វីលីពីនក៏នឹងធ្វើឲ្យស៊ីជម្រៅផងដែរនូវកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាមេរិក ហើយស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនទៀតដោយធ្វើសមយុទ្ធរួម។
សូមបញ្ចាក់ដែរថា នាពេលថ្មីៗនេះ កប៉ាល់របស់រដ្ឋាភិបាលចិនបាននឹងកំពុងប្រើប្រាស់កាណុងបាញ់ទឹកលើនាវាហ្វីលីពីន និងរារាំងការធ្វើនាវាចរណ៍របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ដែលនេះបានធ្វើឲ្យមានភាពតានតឹងកានតែខ្លាំងរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនខ្វល់ ចិន សម្របសម្រួលបទឈប់បាញ់ មីយ៉ាន់ម៉ា នៅតែផ្ទុះការប្រយុទ្ធគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា