Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុម័តលើបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការណ៍នេះនឹងផ្តោតលើមេដឹកនាំយោធា សមាជិកគ្រួសារ និងអាជីវកម្មដែលមានទំនាក់ទំនងជាមួយពួកគេ ។

ទន្ទឹមនោះជំហាននានាក៏កំពុងត្រូវបានចាត់វិធានការដើម្បីរារាំងការចូលប្រើមូលនិធិរដ្ឋាភិបាលដោយយោធាដល់ទៅ ១ ពាន់លានដុល្លារដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក ។

ការដាក់ទណ្ឌកម្មនេះបានកើតឡើងនៅពេលដែលស្ត្រីម្នាក់ត្រូវបានគេបាញ់ចំក្បាល អំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ហើយពេលនេះស្រ្តីរូបនោះកំពុងស្ថិតក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋធានីណៃពិដោ ។

នាង Mya Thwe Thwe Khaing បានរងការឈឺចាប់ និងរបួសកាលពីថ្ងៃអង្គារ នៅពេលដែលប៉ូលិសព្យាយាមបំបែកក្រុមអ្នកតវ៉ាដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត ខណៈក្រុមសិទិ្ធមនុស្សបាននិយាយថា មុខរបួសនេះគឺពិតជាការបាញ់គ្រាប់កាំភ្លើងពិតដោយយោធាប្រាកដមែន ។

មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុនដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលត្រូវបានគេស្គាល់ថាជាប្រទេសភូមា ទោះបីជាមានការហាមឃាត់ថ្មីៗលើការជួបជុំ និងបម្រាមគោចរពេលយប់ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាស្នើសមភាគីថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យ

ចុចអាន ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម