សន្តិសុខសង្គម
ចាប់ខ្លួនអគ្គនាយករដ្ឋក្រុមហ៊ុនអចលនទ្រព្យមួយតាមដីកាតុលាការខេត្តកំពង់ស្ពឺ
មន្ត្រីប៉េអឹមខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យតេជមានជ័យ ឌីវេឡុបម៉ិន រៀលអ៊ិស្ទេត និងប្រពន្ធ តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺក្រោមបទចោទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» និង បទ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។
មន្ត្រីកងរាជអាវុធហត្ថខេតត្តកំពង់ស្ពឺបានប្រាប់់ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា ជនត្រូវចោទចំនួន ០២ នាក់ ប្តី-ប្រពន្ធ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញ ក្រោមបទចោទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
ដោយមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៣៧ ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំរបស់លោក នាង ស៊ីណៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ទិត តុន ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យតេជមានជ័យ ឌីវីឡុបម៊ិន រៀលអ៊ិស្ទេត ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១» និងបទៈ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិ ត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១»។
ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ អ៊ឹង ណៃហួយ អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ត្រូវបានចាប់់ខ្លួនតាមដីកាលេខ ៥៣៨ របស់ចៅក្រមស៊ើបសួរ ជាប់ចោទពីបទៈ «រំលោភលើទំនុកចិត្ត តាមមាត្រា៣៨១ និងមាត្រា ៣៩៦ នៃក្រុមព្រហ្មទណ្ឌ» ប្រព្រឹត្តនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
បច្ចុប្បន្ន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងបំពេញនិតិវិធីនិងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?