Connect with us

កីឡា

ស្មើគ្នាយប់មិញ លោក Klopp ថា​ ស្ថិតិរបស់Liverpool ល្អជាងពេលឈ្នះ Man Utd ៧-0 ទៀត

បានផុស

នៅ

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាន​កោតសរសើរ​ចំពោះ​ទម្រង់​លេង​ដ៏ល្អរបស់កូនក្រុមខ្លួនពេលលេងទល់នឹង Manchester United បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០- ០ កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិក្នុងការប្រកួតនៅកីឡដ្ឋាន Anfield យប់​ថ្ងៃអាទិត្យ Liverpool បាន​គ្រប់​គ្រងបាល់រហូតដល់​៦៩% និងបានព្យាយាបមស៊ុតសំដៅ​ទី​៣៤លើក ស៊ុតចំគោលដៅ៨លើក ប៉ុន្តែនៅតែមិនអាច​ទម្លាយ​សំណាញ់​ទី​របស់​បិសាច​ក្រហម​បាន។

បើប្រៀបធៀប​ពី​ស្ថិតិ​នឹង​ការប្រកួត​ជាមួយក្រុម​ Man Utd កាលពីខែមីនា Liverpool គ្រប់គ្រងបាល់បាន ៦០% ហើយបង្កើតឱកាស​ស៊ុតបញ្ចូលទី១៨លើក ស៊ុតចំគោលដៅ៨លើក ប៉ុន្តែ​រកបានគ្រាប់បាល់៧គ្រាប់។
ស្ថិតិការគ្រប់គ្រងបាល់ និងការប៉ុនប៉ងស៊ុតបញ្ចូលទី ការវាយតម្លៃរបស់លោក Klopp ត្រឹមត្រូវ ដោយសារការប្រកួតយប់មិញជាមួយក្រុម Man Utd គឺក្រុមរបស់លោក​គ្រប់​គ្រង​បាន​ល្អ និង​បង្កើត​ឱកាសស៊ុត​ច្រើនជាងពេលដែលក្រុម Liverpool ឈ្នះក្រុម Man Utd ៧-០ ទៀត។

លោក Jurgen Klopp បាននិយាយថា៖«ខ្ញុំបានមើលឃើញរឿងល្អជាច្រើនក្នុងការប្រកួត​នេះ​ តែរឿងដែលខ្ញុំមិនសប្បាយចិត្តគឺលទ្ធផល។ យើងគួរតែរកគ្រាប់ស៊ុតបញ្ចូលទីបាន យើងមានឱកាសច្រើន។ ខ្ញុំស្ទើរតែភ្លេចបាត់​ទៅ​ហើយ​ថាយើង​ធ្លាប់បង្ហាញទម្រង់លេងលេចធ្លោបែបនេះ ក្នុងការប្រកួត​ជា​មួយ​ Man United នៅពេលយើងឈ្នះ ៧-០»

«បើ​យើង​ប្រើទម្រង់លេងដាក់សម្ពាធបែប​នេះ ​ជា​ការ​ពិតជានឹងផ្ដល់ផលលំបាកដល់​ក្រុម​​ជាដៃគូរបស់យើង តែ​របៀប​ការពារ​របស់ក្រុម Manchester United គឺ​ពួកគេធ្វើបានយ៉ាងល្អជាមួយការតាំងចិត្តខ្ពស់»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម