Connect with us

ជីវិតកម្សាន្ដ

បទ«CALL ME PAPA» ផ្ទុះខ្លាំងលើ TikTok អ្នក View 1.1B(1100 លាន)ដង ជុំវិញពិភពលោក និងមានអ្នកធ្វើត្រាប់តាមជាង 1.2 លាន Videos

បានផុស

នៅ

ផ្ទុះ​ខ្លាំង​មែនទែន​ទប់​មិន​ជាប់​ឡើយ បទ​ចម្រៀង «CALL ME PAPA» របស់​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ទាំង​ក្នុងស្រុក​ស្ទើរ​គ្រប់កន្លែង​ឮ​តែ​បាញ់​ស្នេហ៍​, ខ្លា​ដេក​ថា​ខ្លា​ចេ​ត​រយ​អង្គរក្ស​៤​នាក់​នៅ​ពីក្រោយ វូ​រូ​វូ ចំណែក​លើ​ឆាក​អន្តរជាតិ​ល្បី​ជាង​២៥​ប្រទេស​។ CALL ME PAPA នៅលើ​បណ្តាញ​សង្គម​កំពុង​ផ្ទុះ​ខ្លាំង ពិសេស​នៅលើ TikTok តែម្តង​មាន​អ្នក​ចូក​ស្ដាប់​រហូត​ដល់ ១១០០​លាន​ដង (View 1.1B) ជុំវិញ​ពិភពលោក​ និង​មាន​អ្នកលេង​តាម 1.2​លាន Videos គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ដូច​ប្រិយមិត្ត​បានដឹង​ហើយ មិន​ថា​អ្នកលក់​អន​ឡាញ តារា​អន​ឡាញ និង​យុវវ័យ​ជាច្រើន​ម្នាក់ៗ​បាន​យក​បទ​ចម្រៀង​ដ៏​ល្បី​របស់​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត « CALL ME PAPA» ទៅ​កាត់ត​បញ្ចូល​ភាព​តាម​ការចូល​ចិត្ត​បង្ហោះ​ពេញ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង Tiktok YouTube ព្រមទាំង​មានការ​ច្រៀង​ និង​រាំលេង​កម្សាន្ត​ជាច្រើន​កុះករ មិន​នឹកស្មាន​ដល់​។ ជាមួយគ្នា​នេះ​ក៏មាន​អ្នកលេង TikTok ដ៏​ល្បីល្បាញ​នៅ​ឥណ្ឌូណេស៊ី​ដែលមាន​អ្នក Follow ដល់​១១.៥​ លាន​នាក់ ព្រម​ទាំង​តារា​ល្បីៗ​ជាច្រើន​ទៀត។

ចំនួន​អ្នកលេង​ដ៏​ច្រើន​លើសលប់​នេះហើយ​បាន​រុញ​ឲ្យ​បទ «CALL ME PAPA» មាន​អ្នកទស្សនា​រហូត​ដល់ ១១០០​លាន​ដង (View 1.1B) ជុំវិញ​ពិភពលោក​ និង​មាន​អ្នកលេង​តាម 1.2​លាន Videos ឯណោះ។

ផលិតកម្ម Galaxy Navatra ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ បាន​បញ្ចេញ Trailer MV បទ​ចម្រៀង​« Call Me PaPa » ដោយ​គ្រាន់តែ Video Teaser ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ហើយ​អន្ទះសា​ចង់​ទស្សនា Full MV នេះ​ជាខ្លាំង​តាមរយៈ​ខាំ​មិន Comments ច្រើនជាង 5k និង Share ចែករំលែក​តៗ​គ្នា​រាប់សិប share ទៀតផង​។

ផ្អែក​តាម​ប្រភព​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​ឲ្យ​ដឹងថា បទ​ចម្រៀង​១​នេះ ម្ចាស់​បទ​ចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជា​អ្នក​ដឹក​នាំ​ផលិត​ដោយ​ខ្លួនឯង​តែម្ដង ដោយ​ការផលិត​នោះ មានការ​សម្រិត​សម្រាំង​ជាខ្លាំង​។ រថយន្ត​ស៊េរី​ទំនើបៗ​ ជាច្រើន​គ្រឿង ត្រូវបាន​យកមក​ថត​សម្ដែង​ក្នុង​MV នេះ​។

ប្រភព​ដដែល បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា ផលិតកម្ម Galaxy Navatra នឹង​បញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy Navatra ឆាប់ៗ ខាង​មុខ​នេះ៕

សូម​ទស្សនា និង​ស្តាប់​កម្សាន្ត Trailer MV ទាំងអស់​គ្នា ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥៥ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម