ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងមហាផ្ទៃ ស្រាវជ្រាវរួចរាល់ហើយ ចំពោះបណ្ដឹងពលរដ្ឋស្នើសុំផ្លាស់ប្ដូរ អភិបាលខេត្តបន្ទាយមានជ័យ
សំណុំរឿងប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្នើលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តនោះ ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីនេះ គឺអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ បានចុះស៊ើបអង្កេតស្រាវជ្រាវតាមជំនាញរួចរាល់ហើយ។ ប៉ុន្តែក្រសួងមហាផ្ទៃ ត្រូវការពេលវេលាដើម្បីបូកសរុបពិនិត្យឡើងវិញ ឲ្យបានម៉ត់ចត់បំផុត ហើយរាល់សាក្សីដែលជាប្រភពផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿង រួមនឹងឯកសារយោងផ្សេងៗជាច្រើនទៀត ក៏ក្រសួងមហាផ្ទៃ ត្រូវការវាយតម្លៃ និងសិក្សាពីប្រវត្តិរឿងរ៉ាវឲ្យបានល្អិតល្អន់ ផងដែរ។
លោក ទូច សុខៈ បានបន្ថែមថា បើតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ គឺករណីនេះបានកើតឡើងប្រមាណជា ២០ឆ្នាំមកហើយ។ ដូច្នេះហើយ ក្រសួងមហាផ្ទៃ ត្រូវការពេលវេលាមួយគិតគូរឲ្យបានដិតដល់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើស្ថានភាពជាក់ស្ដែង ស្ថានភាពសង្គម និងច្បាប់។
ក្នុងន័យនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្ងត់ធ្ងន់ថា ក្នុងករណីនេះ គឺត្រូវធ្វើយ៉ាងប្រុងប្រយ័ត្នបំផុត ដោយក្រសួងមហាផ្ទៃ មិនការពារមន្ត្រី តែក៏មិនចោទប្រកាន់មន្ត្រី ហើយក្រសួងក៏មិនការពារប្រជាពលរដ្ឋ បើពួកគាត់ខុសច្បាប់។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃ ក៏មិនប្រងើយកន្តើយក្នុងការពិនិត្យទៅលើបណ្ដឹងរបស់ប្រជាពលរដ្ឋ នោះដែរ។
មកដល់ពេលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនទាន់អាចបញ្ជាក់បានថា នឹងត្រូវមានវិធានការបែបណានៅឡើយទេក្នុងករណីនេះ ដោយត្រូវពិនិត្យវាយតម្លៃឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយជាមុនសិន។
គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តចេញ។ ពួកគាត់លើកឡើងថា លោកអភិបាលខេត្ត និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ជាដើម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?