Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុនៅ ទីក្រុងសេអ៊ូល ចុះត្រជាក់ខ្លាំងដល់ -១៨ អង្សាសេ

បានផុស

នៅ

បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបានឲ្យដឹងថា អាកាសធាតុនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យបានចុះត្រជាក់រហូតដល់ -១២.៤ អង្សាសេ ខណៈនៅ​ថ្ងៃចន្ទនេះចុះត្រជាក់​មកនៅចន្លោះពី -១៨ ទៅ -៣ អង្សាសេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះត្រូវគេរំពឹងថា នឹងបន្តកើតឡើងពេញមួយសប្តាហ៍ ខណៈកម្រិតត្រជាក់ទាបនៅពេលព្រឹកនៅទូទាំងប្រទេស អាចនឹងធ្លាក់ចុះចន្លោះពី -១៧ អង្សាសេ និង ២ អង្សាសេ ។

ទន្ទឹមនោះ ឥទ្ធិពលនៃការចុះ​ត្រជាក់នេះ បានគ្រប់ដណ្តប់ទៅ​លើតំបន់សេអ៊ូល ប៊ូសាន ដាជុន និង​ដេហ្គូ នៅ​ម៉ោង ៩ យប់​កាលពីថ្ងៃ​អាទិត្យ ខណៈអាជ្ញាធរក៏បានព្រមានពីការធ្លាក់ព្រិលខ្លាំងសម្រាប់តំបន់ភាគកណ្តាល និងភាគខាងលិចរបស់ប្រទេសផងដែរ ។

ស្របពេលជាមួយគ្នានេះ ក៏មានការដាក់ចេញសេចក្តីណែនាំ និងឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ប​ន្ទាប់ពីសីតុណ្ហភាពនៅពេលព្រឹកក្នុងទីក្រុងសេអ៊ូលធ្លាក់ចុះដល់ -១២ អង្សាសេក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា ខណៈសេចក្ដីណែនាំក៏ព្រមានឲ្យមានការប្រុងប្រយ័ត្ននៅសីតុណ្ហភាព ​ចន្លោះពី ១០ អង្សាសេទៅ -៣ អង្សាសេ ។

គួរបញ្ជាក់ថា ការចុះត្រជាក់​ខ្លាំងបែបនេះ បានផ្អាកការហោះហើររបស់កូរ៉េខាងត្បូងជាង ២១១ ជើង ហើយវាក៏បង្កការខូចខាតមួយចំនួនផងដែរនៅស្ថានីយ៍​រថភ្លើង ខណៈក្នុងចំណោមនោះមាន ២៨ ករណី គឺកើតមានឡើង ដោយសារតែខ្យល់បក់ខ្លាំង៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម