Connect with us

កីឡា

ប្រធាន​ក្លិប​បាល់ទាត់​តួ​ក​គី​ត្រូវ​ពិន័យ​មួយជីវិត បន្ទាប់ពីវាយអាជ្ញាកណ្តាល

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់តួកគី​ (TFF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពី​ការ​ដាក់​ពិន័យ​លោក Faruk Koca អតីតប្រធានក្លិបបាល់ទាត់ក្នុង​លីគកំពូលតួកគី​ Ankaragücü ដោយ​ហាម​ពាក់​ព័ន្ធ​នឹង​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត បន្ទាប់ពីបានវាយប្រហារអាជ្ញាកណ្តាល​នៅ​លើ​ទី​លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីស្មើ ១-១ រវាង Ankaragücü ទល់នឹងក្លិប Rizespor កាលពីយប់ថ្ងៃ​ចន្ទ​ ​សប្តាហ៍​មុន​ដោយ​លោក​ Koca បានរត់ចូលទៅលើទីលាន ហើយបានវាយអាជ្ញាកណ្តាល លោក Halil Umut Meler ចំមុខ​មួយ​ដៃ ដោយសារមិនពេញចិត្តនឹងការកាត់សេចក្ដី​ធ្វើ​ឱ្យមានគ្រាប់បាល់តាមស្មើចុងម៉ោង។

ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីពរបស់ប្រទេសតួកគី​​បានបញ្ជាឱ្យ​ក្លិប Ankaragücü លេងការក្នុងដីរបស់ខ្លួនចំនួន ៥ប្រកួតដោយមិនមានអ្នកគាំទ្រចូលរួមទស្សនា​ និង​បានឱ្យក្លិប​បង់​ប្រាក់​ពិន័យ​ប្រហែល ៦៩,០០០ដុល្លារអាមេរិក។

អាជ្ញាកណ្ដាល លោក Meler បាននិយាយថា លោក Koca បានវាយ​លោក​ចំមុខនៅក្រោមភ្នែកខាងឆ្វេង។ បន្ទាប់មកលោកបានដួល​លើដី និង​មាន​មនុស្សពីរនាក់​ទៀត​បាន​ទាត់​លោក។ នេះបើយោងតាមរបាយការណ៍​ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសតួកគី Anadolu។

អាជ្ញាកណ្តាលរូប​នេះ​​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារ ហើយត្រូវបានគេអនុញ្ញាតឱ្យចេញនៅថ្ងៃពុធ។ លោក Koca ត្រូវបានពិន័យ​មិនឱ្យពាក់ព័ន្ធ​នឹង​បាល់ទាត់រយៈពេល​៥ឆ្នាំ ប៉ុន្តែដោយសារការពិន័យលើសពី៣ឆ្នាំវាស្មើ​នឹង​បម្រើ​ដល់​ការហាម​អស់មួយជីវិត។ លោកក៏បានលាលែងពីតួនាទីជាប្រធានក្លិប Ankaragücü។

លោក Koca ស្ថិតក្នុងចំណោមមនុស្ស ៣នាក់ដែលត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងណា លោក Koca បានបដិសេធនិង​បាន​អះអាង​ថា លោក​គ្រាន់តែ “ទះ” Meler ចំមុខ។

មន្ត្រីរបស់ FIFA លោក Pierluigi Collina បានរម្លឹក​ឡើងវិញនូវទស្សនៈរបស់ FIFA ថា ការរំលោភបំពានទាំងផ្លូវកាយ និងពាក្យសំដី ប្រឆាំងនឹងអាជ្ញាកណ្តាល គឺជា “ជំងឺ​មហារីក ដែលអាចបាត់បង់ជីវិតបាល់ទាត់” បន្ទាប់ពីឧបទ្ទវហេតុនេះ។

លោក Mehmet Büyükekşi ប្រធានសហព័ន្ធបាល់ទាត់តួកគី​បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា បាល់ទាត់នៅក្នុងប្រទេសតួកគី​នឹងចាប់ផ្តើម​ប្រកួត​ឡើងវិញឆាប់​ៗ​។ សហព័ន្ធកីឡាបាល់ទាត់តួកគី បានពន្យារពេលការប្រកួតក្នុងលីគទាំងអស់ បន្ទាប់ពីមានការវាយប្រហារលើអាជ្ញាកណ្តាល Halil Umut Meler កាល​ពី​ដើម​​សប្តាហ៍មុន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម