Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពនៅភាគខាងជើងប្រទេសវៀតណាម ចុះទាបបំផុតដល់ ១.២អង្សាសេ

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានឲ្យដឹងថា រលកអាកាសធាតុត្រជាក់ បានបោកបក់កាត់ភាគពាយព្យនៃប្រទេសវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យ ដោយភ្នំ Mau Son ក្នុងខេត្ត Lang Son មានសីតុណ្ហភាពចុះទាបបំផុត ១.២អង្សាសេ។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ភ្នំផ្សេងទៀតដូចជា Dong Van ក្នុងខេត្ត Ha Giang, Trung Khanh ក្នុងខេត្ត Cao Bang, Sa Pa ក្នុងខេត្ត Lao Cai ឬ Tam Dao ក្នុងខេត្ត Vinh Phuc ក៏ជួបអាកាសធាតុត្រជាក់ដែរ ពោលគឺសីតុណ្ហភាពមានចាប់ពី ៥.៨អង្សាសេ ដល់៩.៥អង្សាសេ។

ចំណែកនៅទីក្រុងហាណូយ វិញ, សីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ ទៅ ១៣ អង្សាសេ។ ​អាកាសធាតុត្រជាក់ ក៏បានគ្របដណ្តប់លើខេត្តនានានៅតំបន់ដីសណ្ដភាគខាងជើងផងដែរ។

ទន្ទឹមនោះ អ្នកស្រុកនៅភាគកណ្តាលឆៀងខាងជើងប្រទេសវៀតណាម កំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ពី ១៣ ទៅ ១៧ អង្សាសេ។

(រូបថត៖ Tuoi Tre)

ប្រជាជននៅតំបន់កណ្តាលដីសណ្តរ និងតំបន់ភាគខាងជើង ត្រូវជួបភាពត្រជាក់ខ្លាំងនៅពេលយប់ និងពេលព្រឹកព្រលឹម ព្រោះមានភ្លៀងលាយព្រិល ជាពិសេសនៅតាមតំបន់ភ្នំ។

ជាធម្មតា ប្រទេសវៀតណាម មានអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចាប់ពី ២២ដល់២៧អង្សាសេ ប៉ុន្តែតំបន់ខ្ពង់រាបភាគខាងជើងតែងតែមានអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់រៀងរាល់រដូវរងាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រុមអ្នកជំនាញខាងអាកាសធាតុបាននិយាយថា ប៉ុន្មានឆ្នាំមុន ប្រទេសវៀតណាម មានអាកាសធាតុត្រជាក់ខុសប្លែកពីធម្មតាដោយសារតែសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ ដែលបង្កើតជាបាតុភូត La Niña៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម