Connect with us

ព័ត៌មានជាតិ

លោក ស សុខា ប្រកាសប្រើកណ្តាប់ដៃដែកដក​ចោល​​​មន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាច់ខាតថា គ្រប់មន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បើតេស្តឃើញមានសារធាតុញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិតែម្តង។

លោក ស សុខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រកាសបែបនេះ ​នៅក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។ ការធ្វើបែបនេះ គឺលោកចង់បង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយ ហើយប្រសិនជាមិនយកពេលវេលានេះមកបោសសម្អាតបញ្ហាទាំងនេះទេ គឺមិនមានពេលចាត់ចំណាត់ការលើរឿងទាំងនេះឡើយ។

សូមជម្រាបថា រយៈពេលកន្លងមក មានមន្ត្រីមួយចំនួនត្រូវបានឃាត់ខ្លួនដោយសាររកឃើញមានសារធាតុញៀននៅក្នុងខ្លួន និងត្រូវបានចាត់វិធានការទៅតាមផ្លូវច្បាប់។ ចំណាត់ការនេះ ក៏ជាគោលនយោបាយរបស់លោក ស សុខា ក្នុងការបោសសម្អាតមន្ត្រីដែលប្រើប្រាស់សារធាតុញៀននៅក្នុងអាណត្តិដែលលោកកាន់តំណែងផងដែរ។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាល១១រូបនៅខេត្តព្រៃវែង ត្រូវបានរកឃើញថា មានសារធាតុញៀន និងបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោះស្រាយតាមផ្លូវច្បាប់។

លោក ស សុខា បានគូសបញ្ជាក់ថា ចំពោះមន្ត្រីស៊ីវិល ​គឺមិនទាន់មានការណែនាំណាជារួមនោះទេ។ ប៉ុន្តែ លោកបានផ្តាំផ្ញើ និងសំណូមពរដល់អ្នកពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវដើរចេញឱ្យឆ្ងាយ ហើយប្រសិនជាដឹងខ្លួនថា កំពុងតែពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវរកវិធីផ្តាច់ឱ្យបានលឿនបំផុត។ លោកបានបញ្ជាក់បន្ថែមថា មកដល់សព្វថ្ងៃ ការជួញដូរគ្រឿងញៀន គ្មាននរណាម្នាក់រស់នៅបានសុខស្រួល និងមានកប់ពពកនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម