Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មានរថយន្តអគ្គិសនីកំពុងចរាចរណ៍លើដងផ្លូវជាងកន្លះលានគ្រឿង

បានផុស

នៅ

បើយោងតា​មនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ៥១២,៣៤៣ គ្រឿង​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកចំពោះក្រុមហ៊ុនផលិតរថយន្តដឹកអ្នកដំណើរក្រោម ៧ កៅអីដែលកំពុងពេញនិយមខ្លាំងបំផុតទាំង ៥ និងបានចុះបញ្ជីសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសថៃ រួមមានក្រុមហ៊ុន Toyota មានចំនួន ៣,៩៥១,៣៩៣ គ្រឿង, ក្រុមហ៊ុន Honda មាន ២,៣៦៩,៦៧៦ ​គ្រឿង, ក្រុមហ៊ុន Isuzu មាន ១,២២៨,២៤១ គ្រឿង, ក្រុមហ៊ុន Mitsubishi មាន ៨៦៧,០៨៨ គ្រឿង និងក្រុមហ៊ុន Nissan មាន ៧៩៨,០៩៣ គ្រឿង ។

ទោះបី​ជាជប៉ុនកំពុងក្តោបក្តាប់ទីផ្សារ​រថយន្ត​នៅថៃ​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុនរថយន្ត​អគ្គិសនី​​របស់ចិន កំពុងជ្រៀតចូលទីផ្សារប្រទេសមួយនេះយ៉ាងឆាប់រហ័ស ដោយសារតែការដាក់លក់រថយន្តក្នុងតម្លៃសមរម្យ ។

ដោយឡែក ក្នុងពិព័រណ៍អន្តរជាតិថៃ Motor Expo 2023 ​លើកទី ៤០ កាលពីសប្តាហ៍មុន ​មាន​ការ​កក់​រថយន្ត​សរុប ៥៣,២៤៨ គ្រឿង និង​ម៉ូតូ ៧,៣៧៣ គ្រឿង ដោយនៅក្នុងនោះ មានការកក់រថយន្តអគ្គិសនីចំនួន ៣៨.៤ ភាគរយឯណោះ ។

ម៉ាកយីហោកំពូលទាំងបីដែលមានការកក់ច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 គឺ Toyota មានចំនួន ៧,២៤៥ គ្រឿង បន្ទាប់មកគឺ Honda មានចំនួន ៦,១៤៩ គ្រឿង ខណៈក្រុមហ៊ុន​ផលិត​រថយន្ត EV-BYD របស់​ចិន ​ស្ថិត​នៅ​លំដាប់​ទី ៣ ​​មាន​ចំនួន ៥,៤៥៥ គ្រឿង ៕​

ប្រែសម្រយល៖ នាង រតនៈ

ប្រភព៖​ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម