ជីវិតកម្សាន្ដ
ទោះវះកាត់ច្រមុះបែបណា Han So Hee នៅតែស្អាតខ្លាំងសម្រាប់អ្នកគាំទ្រ
ទស្សនិកជនសុទ្ធតែដឹងហើយថា តារាសម្ដែងកូរ៉េខាងត្បូង Han So-Hee បានវះកាត់កែច្រមុះរបស់នាងកាលកន្លងមក ហើយនាងក៏ធ្លាប់សារភាពប្រាប់អ្នកគាំទ្រត្រង់ៗថា ពីទម្រង់ច្រមុះខុសប្លែកពីមុនឆ្ងាយគឺដោយសារតែកែកុនសុទ្ធសាធ។

ក្នុងនោះផងដែរនាងបានបញ្ចាក់ថា “ខ្ញុំមានអារម្មណ៍ភ័យ! ដោយសារតែការវះកាត់ច្រមុះនៅតែរលាក ហើយការហើមនៅតែមិនបាត់។ លើកនេះមិនមែនវះកាត់ទេ! ដើម្បីធ្វើឲ្យច្រមុះកាន់តែលេចធ្លោ ប៉ុន្តែដោយសារតែច្រមុះរបស់ខ្ញុំពីមុនគឺកោង ខ្ញុំអាចដកដង្ហើមបានតែម្ខាងប៉ុណ្ណោះ។ ហើយខ្ញុំតែងតែស្រមុករាល់ពេលគេង ការវះកាត់នេះ ដើម្បីរក្សាច្រមុះរបស់ខ្ញុំពីការកោងដូចមុន។ ប៉ុន្តែដោយសារវារលាក ឆ្អឹងខាងក្នុងច្រមុះត្រូវបត់ ហើយចុងច្រមុះត្រូវបានភ្ជាប់ ដូច្នេះ វាគឺជាការវះកាត់ដើម្បីស្ដារច្រមុះរបស់ខ្ញុំទៅជារូបរាងដើមវិញ”។
ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ Han So Hee បានធ្វើដំណើរទៅចូលរួមកម្មវិធីសម្ពោធនាឡិកាប្រណិតម៉ាក Omega ក្នុងនាមជា Brand Ambassador ប្រចាំទីក្រុងហុងកុង ដោយស្លៀករ៉ូបដ៏ប្រណិតពណ៌ខ្មៅស្រស់ស្អាត បង្អួតសម្រស់ពណ៌សរបស់នាង។ ហើយអ្វីដែលចាប់អារម្មណ៍គឺទម្រង់ច្រមុះដែលខុសពីមុន វាស្អាតខ្លាំងសឹងថាប្ដូរមុខមាត់របស់នាង។

យ៉ាងណាមិញ អ្នកគាំទ្រនៅតែចាត់ទុកថា Han So Hee ជាស្រីស្អាត ហើយមិនមានអ្វីទាស់ឡើយ ទោះនាងវះកាត់ច្រមុះប្ដូរខុសទម្រង់ដើមក្ដី។ ប៉ុន្តែយ៉ាងណាក៏ដោយ នាងនៅតែស្រស់ស្អាត និងមានមន្តស្នេហ៍មិនប្រែប្រួលសម្រាប់ទស្សនិកជនរបស់នាង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖LINE
ចុចអាន៖Guinness ទទួលស្គាល់ Lisa ជាតារា K-pop ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រឆ្នាំ២០២៣

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?