Connect with us

ព័ត៌មានជាតិ

ចាប់ផ្តើមប្រមូលផលដំឡូងមីខេត្តព្រះវិហារមានទីផ្សារ និងតម្លៃខ្ពស់

បានផុស

នៅ

ដំឡូងមី ខេត្តព្រះវិហារ ចាប់ផ្តើមប្រមូលផលបានរយៈពេលជិត ១០ថ្ងៃមកហើយ ក្រោយពីកសិករ បានបិទបញ្ចប់​ការប្រមូលផលស្រូវ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះ​វិហារ បានឱ្យដឹងថា ឆ្នាំ ២០២៣នេះ ការដាំដុះដំឡូងមីមានភាពល្អប្រសើរ ជាពិសេសការប្រមូលផលរយៈពេល ១សប្តាហ៍មកនេះ មានទិន្នផលខ្ពស់ និងតម្លៃសមរម្យ។

លោកបានបន្តថា ដោយសារតម្លៃមានការកើនឡើងប៉ុន្មានឆ្នាំជាប់គ្នានេះ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានបង្កើនការដាំ​ដុះ​ដំឡូងមីជាច្រើន។ បើតាមលោក ពឹង ទ្រីដា គិតមកដល់ពេលនេះ ដំឡូងមីស្រស់ មានតម្លៃ ៣៧០រៀល ទៅ ៣៨០រៀល ក្នុងមួយគីឡូ ដោយតម្លៃនេះខ្ពស់ជាងឆ្នាំមុនបន្តិច។

ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន៣ ទទួលទិញដំឡូងមី ខេត្តព្រះវិហារ ក្នុងនោះរួមមាន ក្រុមហ៊ុនThai Wha និងក្រុមហ៊ុន CACC បានចុះកិច្ចសន្យាជាមួយសហគមន៍​ចំនួន១០ ប្រមូលទិញដំឡូងសរីរាង្គស្រស់ចំនួន ៩ពាន់តោន, ក្រុមហ៊ុន Hang Harvest ចុះកិច្ចសន្យា​ជាមួយ​សហគមន៍ទិញដំឡូងមីចំណិតក្រៀម ក្រៅពីនេះ មានឈ្មួញកណ្តាលជាច្រើនបង្កើតដេប៉ូ ប្រមូលទិញតាម​ភូមិស្រុកនីមួយៗ។​

ខេត្តព្រះវិហារ បានបែងចែកជាច្រើនសហគមន៍ដាំដុះដំឡូងមី បន្ទាប់ពីធ្វើស្រែចម្ការ។ ក្នុងនោះមានកសិករប្រមាណជាង ១ម៉ឺនគ្រួសារ បានប្រកបរបរដាំដំឡូងមី លើផ្ទៃដីប្រមាណជាង ៣ម៉ឺន៥ពាន់ហិចតា។ នេះបើតាមការបញ្ជាក់របស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម