ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំណែនាំឲ្យសិស្សនិស្សិតត្រូវមករៀនជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សិស្សនិស្សិតត្រូវមករៀនជាធម្មតានៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ ព្រោះវាមិនមែនជាពិធីបុណ្យរបស់ជាតិយើងទេ។
លោក រស់ សុវាចា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកម្ភៈនេះថា «ពិធីបុណ្យចូលឆ្នាំចិនមិនស្ថិតនៅក្នុងប្រតិទិនរបស់មន្ត្រីរាជការនិយោជិកកម្មករប្រចាំ២០២១ទេ។ ដូចនេះសិស្សនិស្សិតត្រូវមករៀនជាធម្មតា ហើយសូមអាណាព្យាបាលមាតាបិតាត្រូវរៀបចំកម្មវិធីគ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតារបស់ខ្លួន»។

ការណែនាំរបស់អ្នកនាំពាក្យក្រសួងអប់រំនេះ ដោយសារកន្លងមកមានសាលាមួយចំនួនតូចមានគ្រូឬសិស្សមិនបានបង្រៀនឬរៀនទេ ពិសេសអ្នកជាប់ខ្សែស្រឡាយចិន។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី១១ខែកម្ភៈ ឆ្នាំ២០២១នេះ ដែលជាថ្ងៃសែនចិនគេសង្កេតឃើញថាសាលារៀននៅរាជធានីភ្នំពេញបានបើកទ្វារដំណើរការជាធម្មតាដោយមានសិស្សនិងគ្រូមករៀននិងបង្រៀនជាធម្មតា។
ចំណែកមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញក៏បានដាក់ចេញនូវវិធានការរួចហើយដើម្បីធ្វើយ៉ាងណាពង្រឹងវិន័យពិសេសអវត្តមានក្នុងពិធីបុណ្យចូលឆ្នាំនេះទេ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងករណីនេះខ្ញុំបានប្រជុំណែនាំដល់គ្រឹះស្ថានសិក្សារួចអស់ហើយរឿងបុណ្យចូលឆ្នាំចិននិងថ្ងៃ១៤កម្ភៈទិវានៃក្តីស្រលាញ់ហើយការងារនេះខ្ញុំបានចាត់ចែងនិងផ្សព្វផ្សាយដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ហើយដែរ»៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត