Connect with us

សុខភាព

ទម្លាប់ញ៉ាំអាហារនៅម៉ោង ៩ យប់ នឹងជួបបញ្ហាខួរក្បាលធ្ងន់ធ្ងរ

បានផុស

នៅ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង ៩ យប់ នឹងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល បើប្រៀបធៀបទៅនឹងការទទួលទានអាហារមុននោះបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sorbonne ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានវិភាគលើមនុស្សពេញវ័យ ១០៣,៣៨៩ នាក់ ដោយប្រើទិន្នន័យក្រុម Nutrinet Santé។ ក្នុងអំឡុងពេលតាមដានរយៈពេល ៧ឆ្នាំ មនុស្សចំនួន ២,០៣៦ នាក់បានកើតជំងឺសរសៃឈាមដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ក្រុមស្រាវជ្រាវបានវិភាគលើគំរូអាហារដោយផ្អែកលើកំណត់ហេតុអាហារដែលសរសេរដោយអ្នកចូលរួម។

ជាលទ្ធផលនៃការវិភាគហានិភ័យ នៃការវិវត្តទៅជាជំងឺសរសៃឈាមខួរក្បាលកើនឡើង ៨ភាគរយ សម្រាប់រាល់ម៉ោងអាហារចុងក្រោយនៃថ្ងៃត្រូវបានពន្យារពេល។ ជាពិសេស អ្នកដែលញ៉ាំអាហារពេលល្ងាចក្រោយម៉ោង ៩ យប់ មានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ២៨ភាគរយ ខ្ពស់ជាងអ្នកដែលញ៉ាំមុនពេលនោះ។ សម្រាប់រាល់ម៉ោងដែលអាហារដំបូងនៃថ្ងៃត្រូវបានពន្យារពេលហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងកើនឡើង ៦ភាគរយ ។ វាមិនទាក់ទងទៅនឹងហានិភ័យនៃការវិវត្ត ទៅជាជំងឺសរសៃឈាមខួរក្បាលនោះទេ។

ក្រុមអ្នកស្រាវជ្រាវបានវិភាគថា ការទទួលទានអាហារនៅពេលយប់ជ្រៅ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកើនឡើងសម្ពាធឈាម ជាតិស្ករក្នុងឈាម និងការតស៊ូអាំងស៊ុយលីន។

វេជ្ជបណ្ឌិត Bernard Srur ដែលដឹកនាំការសិក្សាបាននិយាយថា “រាងកាយរបស់យើងបានវិវត្តទៅរកការបរិភោគមុនថ្ងៃ” ការរំលាយអាហាររបស់យើងត្រូវបានធ្វើឲ្យប្រសើរដើម្បីទស្សន៍ទាយ​ ប្រភពថាមពលដែលមាននៅពេលជាក់លាក់ណាមួយ ហើយប្រើប្រាស់វាឲ្យសមស្រប”។ ដូច្នេះហើយ ប្រសិនបើអ្នកញ៉ាំយឺតក្រោយម៉ោង៩ ព្រឹក ការរំលាយអាហាររបស់អ្នកនឹងត្រូវបានរំខាន ហើយការផ្លាស់ប្តូរដូចជាសម្ពាធឈាមដែលជាធម្មតាទាបនៅពេលល្ងាចនឹងកើនឡើង៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖តើ​នឹង​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​អ្នក​ផឹក​ទឹកដោះគោ​រមៀត​ក្តៅៗ​ក្នុង​រដូវរងា​មុន​ចូល​គេង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៥៩ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម