ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណព្រមានថា អាមេរិក នឹងអស់លុយជួយ អ៊ុយក្រែន មែនទែនហើយនៅថ្ងៃទី៣០ ខែធ្នូនេះ
លោក Michael McCloud មន្ត្រីគ្រប់គ្រងនៅមន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកនឹងអស់ថវិកាមែនទែនហើយសម្រាប់ផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រសិនបើសភាមិនព្រមអនុម័ត ឬផ្ដល់មូលនិធិបន្ថែមដល់រដ្ឋាភិបាលទីក្រុងកៀវ ។
មន្ត្រីរូបនេះបានប្រាប់សមាជិកសភាកាលពីពាក់កណ្ដាលខែធ្នូនេះថា សភាអាមេរិកទើបតែបានអនុម័តថវិកាចុងក្រោយចំនួន ១.០៧ ពាន់លានដុល្លារ ប៉ុន្តែលុយទាំងនេះ គឺនឹងត្រូវចំណាយតែលើការទិញសព្វាវុធថ្មីដើម្បីបំពេញស្តុកយោធារបស់ខ្លួនឯងប៉ុណ្ណោះ ដូច្នេះមិនអាចបែងចែកទៅឲ្យអ៊ុយក្រែនបានឡើយ ។
នៅក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូដែលទទួលបានដោយសារព័ត៌មាន Sputnik, លោក McCloud បានលើកឡើងទៀតថា “សភាមិនអាចអនុម័តប្រាក់បន្ថែមក្នុងរយៈពេល ១៥ ថ្ងៃទៀតនោះទេ ដូច្នេះយើងនឹងអស់កញ្ចប់ជំនួយផ្ដល់ទៅឲ្យយោធាអ៊ុយក្រែនទៀតហើយ ចាប់ពីថ្ងៃទី៣០ ខែធ្នូតទៅ” ។
ស្របពេលជាមួយគ្នានេះ លោក McCloud ក៏បានជំរុញឲ្យសមាជិកសភាអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១០៦ ពាន់លានដុល្លារតាមការស្នើសុំរបស់លោក Joe Biden ផងដែរ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះក៏រួមមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីជួយដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះ ក៏កំពុងធ្វើឲ្យអាមេរិកបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភារបស់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ស៊ើបអង្កេត ក្រោយមានអ្នកលួចដាក់ឧបករណ៍ថតសំឡេង ក្នុងបន្ទប់ធ្វើការរបស់មេទ័ព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា