ព័ត៌មានអន្ដរជាតិ
ចិន ឆ្លើយតបទៅ ជប៉ុន រឿងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រជាមួយ អាស៊ាន
ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងរវាងជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍ស្ដីពីការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសន្តិសុខដែនសមុទ្រ, ប្រទេសចិនកាលពីថ្ងៃចន្ទបានជំរុញឲ្យជប៉ុនគោរពតាមកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

នៅពេលអ្នកសារព័ត៌មានសួរនាំអំពីកិច្ចសហប្រតិបត្តិការថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូជាមួយអាស៊ាន, អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “ប្រទេសចិនជឿជាក់លើកិច្ចសហប្រតិបត្តិការទាំងអស់គួរតែមានលក្ខណៈអំណោយផលដល់ការជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងប្រទេសនៅក្នុងតំបន់ ហើយមិនគួរកំណត់គោលដៅលើភាគីទីបីណាមួយឡើយ” ។
យោងតាមក្រសួងការបរទេស លោក Wang Wenbin បាននិយាយទៀតថា “ស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូងជាទូទៅមានស្ថិរភាព ហើយយើងសង្ឃឹមថា បណ្តាប្រទេសពាក់ព័ន្ធនឹងគោរពយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថិរភាព” ។

ទន្ទឹមនោះ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូកាលពីចុងសប្តាហ៍ មេដឹកនាំជប៉ុន និងអាស៊ានក៏បានប្ដេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យផ្សេងៗផងដែរ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាមេដឹកនាំអាស៊ានរយៈពេល ៣ ថ្ងៃ កាលពីថ្ងៃទី១៨ ខែធ្នូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ជប៉ុន ប្ដេជ្ញាដឹកនាំ អាស៊ី ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក