ជីវិតកម្សាន្ដ
លេចមុខ Chompoo ចូលរួមក្នុងមង្គលការរបស់តួរឿង “ខ្មោចត្រឡោកបែក”
ដោយសារតែធ្លាប់រួមការងារជាមួយគ្នាកន្លងមក ទើបធ្វើឲ្យតារាសម្ដែង Chompoo Araya និង Kohtee Aramboy មានភាពស្និទ្ធស្នាលគ្នាខ្លាំង ដល់ថ្នាក់នាងបានទៅចូលរួមមង្គការរបស់តារាកំប្លែងរូបនេះយ៉ាងភ្ញាក់ផ្អើលបំផុត។
កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះតារាកំប្លែងថៃលោក Kohtee Aramboy និងមិត្តស្រី Kwang Suphak បានសម្រេចប្រារព្ធពិធីមង្គលការ ចាប់ផ្តើមជីវិតរួមគ្នាជាប្តីប្រពន្ធផ្លូវការនៅថ្ងៃ១៧ ខែធ្នូឆ្នាំ ២០២៣ ដោយមានភ្ញៀវសុទ្ធតែជាមិត្តជិតស្និតប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ វត្តមានរបស់តារាសម្ដែង Chompoo នាំកូនប្រុសជាទីស្រឡាញ់ទៅចូលរួមអបអរសាទរ Kohtee Aramboy ក្នុងពិធីមង្គលការ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិនដឹងថាអ្នកទាំងពីរគឺជាមិត្តនឹងគ្នាឡើយ។ ហើយនៅលើគណនីផ្ទាល់របស់នាង ក៏បានបង្ហោះរូបភាពនិងខេបសិនបញ្ចាក់ថាមកចូលរូមមង្គលការមិត្តសំឡាញ់ Kohtee។
លើសពីនេះវត្តមានរបសើតារាសម្ដែងកូន៣ បានធ្វើឲ្យកូនកំលោះមានក្ដីរំភើបខ្លាំងរហូតចូលទៅបញ្ចេញមតិពីក្រោមរូបភាពថា អរគុណណាស់មិត្ត សម្រាប់កិត្តិយសនៃការមកចូលរួមពិធីមង្គលការមួយនេះ។ ខ្ញុំពិតជាមិនដឹងថាត្រូវផ្តល់ពាក្យអ្វីដល់អ្នក ប៉ុន្តែអ្នកបានចាប់យកបេះដូងរបស់ខ្ញុំមិត្តជាទីស្រឡាញ់។
យ៉ាងណាមិញ រវាង Chompoo Araya និង Kohtee Aramboy ពួកគេធ្លាប់ជួបគ្នាសម្ដែងក្នុងរឿងបែបកំប្លែង CRAZY CRYING LADY កាលឆ្នាំ ២០១២ ធ្លាប់កក្រើកប្រទេសថៃ ដោយសារតែការសម្ដែងរបស់អ្នកទាំងពីរយ៉ាងក្រមិចក្រមើមបង្ហាញជូនដល់ទស្សនិកជន៕
អត្ថបទៈ សាង ស្រីល័ក្ខ
ចុចអាន៖សេពគប់គ្នាជិត១០ឆ្នាំ តួកំប្លែងថៃក្នុងរឿង “ប្រុសលក់ខ្លួន” ចូលរោងការថ្ងៃនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា