Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ណែនាំ​កុំ​ឲ្យ​គ្រូ​បង្រៀន​យកម៉ោងរដ្ឋទៅបើក​​គួរ​យកលុយពី​សិស្ស

បានផុស

នៅ

អ្នក​នាំពាក្យ​ក្រសួងអប់រំ​បានណែនាំ​ដល់​គ្រូ​បង្រៀន​មិន​ត្រូវយកម៉ោងផ្លូវការ (ម៉ោងរដ្ឋ) ទៅ​បើក​បង្រៀនគួរ​ហើយ​ទាមទារប្រាក់​កម្រៃ ដាក់សំពាធ ឬ គាបសង្កត់សិស្សឱ្យរៀនគួរជាមួយខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​ក្រោយ​មានគ្រូ​បង្រៀនមួយ​ចំនួន​យក​ម៉ោង​រដ្ឋទៅ​បើក​​បង្រៀន​គួរ​ ហើយទារប្រាក់​កម្រៃ​ពី​សិស្ស ហើយថែមទាំង​ដាក់សម្ពាធ​​ឲ្យ​សិស្ស​ឲ្យ​រៀន​គួរ​ជាមួយ​ខ្លួន​ថែម​ទៀតផង​​។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា​បាន​គូស​បញ្ជាក់​ថា ការ​យកម៉ោងផ្លូវការ (ម៉ោងរដ្ឋ) ទៅបង្រៀនគួរ​អាច​​ប៉ះពាល់ដល់លទ្ធផល​សិក្សា​របស់​សិស្ស។

ទាក់ទង​ការ​បើក​​គួរ​បន្ថែម​​របស់គ្រូ​នៅ​តាមសាលា​រដ្ឋ​ ដែលតាម​អាណាព្យាបាលមួយចំនួនថាបាន​ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ព្រោះមានគ្រូមួយចំនួនតូចបានបង្ខំឱ្យសិស្សរៀនគួរ ហើយ​គ្រូខ្លះមិនបង្ខំសិស្សទេតែពេលប្រឡងប្រចាំខែឬឆមាសគាត់យកមេរៀនបង្រៀនគួរក្រៅម៉ោងចេញប្រឡង។

លោក កាន់ ពុទ្ធី បានអះអាង​ថា ការ​បើក​គួរ​បង្រៀន​​​បន្ថែមនេះ​​​អាច​ជួយពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត តែ​ក៏​មិនត្រូវឲ្យ​ប៉ះពាល់​ដល់​ម៉ោង​បង្រៀន​រដ្ឋនោះដែរ​។

«ដូចជា​ការ​ចេញសំណួរតេស្តប្រចាំខែ ឆមាស នូវខ្លឹមសារមេរៀនដែលគាត់បង្រៀនសិស្សក្រៅម៉ោង ដែលនាំឱ្យសិស្សដែលមិនបានរៀនក្រៅម៉ោង មិនអាចធ្វើតេស្តបានពិន្ទុល្អដូចអ្នករៀនបន្ថែម, ដាក់ពិន្ទុលម្អៀង ដោយផ្តល់ពិន្ទុច្រើនដល់អ្នករៀនបន្ថែមជាមួយគាត់ ហើយផ្តល់ពិន្ទុតិចដល់អ្នកដែលមិនរៀនបន្ថែម បើទោះបីជាធ្វើត្រូវដូចគ្នាក៏ដោយ និងរើសអើងសិស្សដែលមិនរៀនបន្ថែមជាមួយ ដោយមិនសូវពន្យល់ ឬ មិនយកចិត្តទុកដាក់ពេលសិស្សរៀនក្នុងថ្នាក់រៀនជាដើម»។

លោក​សំណូមពរដល់លោកគ្រូ អ្នកគ្រូដែលបង្រៀនគួរបន្ថែមក្រៅម៉ោងសិក្សាដោយយកកម្រៃពីសិស្ស សូម​មេត្តាយោគយល់និងលើកលែងដល់សិស្ស ដែលមកពីគ្រួសារក្រីក្រជួបការលំបាក ដើម្បីឱ្យពួកគាត់មានឱកាសទទួល​បានការអប់រំដូចសិស្សដទៃទៀតដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម