ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ បន្តស្ថាបនាផ្លូវបេតុងប្រវែង៦២០ម៉ែត្រជូនពលរដ្ឋចំនួន២ភូមិ
រដ្ឋបាលស្រុកបូទុមសាគរ បានបន្តដាក់គម្រោងអភិវឌ្ឍន៍ជាផ្លូវបេតុងថ្មី១ខ្សែទៀត ប្រវែង៦២០ម៉ែត្រជូនដល់ពលរដ្ឋភូមិអណ្តូងទឹក និងភូមិជីមាល ឃុំអណ្តូងទឹក ដើម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។
លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ផលលំបាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំង២ភូមិខាងលើ គឺតែងតែកើតមាន ពិសេសរដូវវស្សារអិលជាប់ផុងរថយន្ត ម៉ូតូ កង់ជាដើម ទើបរដ្ឋបាលស្រុក សម្រេចបន្តកសាងផ្លូវបេតុងថ្មីប្រវែង៦២០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់លូ១កន្លែង ក្រោមកញ្ចប់ថវិកាអភិវឌ្ឍន៍ស្រុក ដោយតភ្ជាប់ពីផ្លូវគម្រោងរបស់ឃុំអណ្តូងទឹក។
បើតាមលោក នៅ វុទ្ធី រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បន្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ផ្លូវបេតុងទៅកាន់ភូមិឋានពលរដ្ឋផ្សេងៗដែលមានតម្រូវការចាំបាច់ ក្នុងន័យសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋប្រកបដោយសុវត្ថិភាព ឬអាចដឹកជញ្ចូនផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារបានឆាប់រហ័ស។
ទឹក ភ្លើង ផ្លូវថ្នល់ និងធនធានមនុស្ស ត្រូវបានអាជ្ញាធរខេត្ត ក្រុងស្រុក និងឃុំសង្កាត់ យកចិត្តទុកដាក់បំពេញអនុវត្តតបតាមសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដោយជាចំណុចអាទិភាពខ្ពស់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនឱ្យដល់ខ្នងផ្ទះរបស់ពលរដ្ឋនៅទីជនបទ និងទីប្រជុំជន។ ម៉្យាងទៀត ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញអនុវត្តជាអាទិភាព និងប្រសិទ្ធិភាព ចាប់តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា